ព័ត៌មានសុខភាព

១០សញ្ញាបញ្ជាក់ថា ក្នុងខ្លួនអ្នកមានជំងឺមហារីក

ជំងឺមហារីកអាចធ្វើការព្យាបាលជាសះស្បើយបាន ប្រសិនបើអាការៈទើបតែចាប់ផ្តើមដំបូង។ ប៉ុន្តែ មនុស្សភាគច្រើនទាល់តែជួបបញ្ហាធ្ងន់ធ្ងរទើបរត់រកគ្រូពេទ្យឲ្យជួយ។
នេះហើយជាដើមហេតុ ដែលធ្វើឲ្យអ្នកជំងឺជាច្រើនពិបាកក្នុងការព្យាបាល ឬព្យាបាលមិនជា។ យកល្អ អ្នកគួរតែស្វែងយល់ពីរោគសញ្ញាដំបូងឲ្យបានច្បាស់ ទើបអាចការពារខ្លួនឲ្យរួចផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិ។

សូមស្វែងយល់ និងចង់ចាំពីរោគសញ្ញានៃជំងឺមហារីកដូចខាងក្រោម៖

  • រមាស់ស្បែករហូត
  • ទឹកនោមមានការផ្លាស់ប្តូរពណ៌
  • ប្តូរសំលេង
  • របួសមិនងាយជាសះស្បើយ
  • ក្អកជាប់រហូត
  • ការហូរឈាមដោយមិនដឹងមូលហេតុ
  • កើតដុំសៗនៅក្នុងមាត់ ឬនៅលើអណ្តោត
  • ដុំពកនៅក្រោមស្បែក
  • ផ្លាស់ប្តូរការបន្ទោរបង់ច្រើនជាង ២ថ្ងៃ
  • បាត់បង់ចំណង់អាហារ ឬបញ្ហាការលេប

រឿងដែលសំខាន់ អ្នកត្រូវតែយកចិត្តទុកដាក់ចំពោះរោគសញ្ញាទាំងនេះ ព្រោះវាអាចមានឱកាសព្យាបាលទាន់ពេល ប្រសិនបើជំងឺទើបតែចាប់ផ្តើម៕

10 Signs Cancer

មតិយោបល់