ព័ត៌មានសុខភាព

សាច់៣ប្រភេទ បើមិនចេះធ្វើញ៉ាំ​ប្រយត្ន​ពុល​ស្លាប់

អាហារភាគច្រើនដែលមានលក់នៅលើទីផ្សានានា ក្នុងបច្ចុប្បន្ននេះសម្បូរទៅដោយសារធាតុគីមីដែលប៉ះពាល់ដល់សុខភាព មិនថាតែសាច់ជ្រូក សា់គោ សាច់មាន់ សាច់ទា ឬត្រីឡើយ។ ប៉ុន្តែក្រៅពីអាហារមានផ្ទុកជាតិគីមីទាំងនេះ នៅមានអាហារធម្មជាតិមួយចំនួនដែលផ្ទុកសារធាតុពុល​ពីធម្មជាតិ អាចធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតបាន។ បើយោងតាមគេហទំព័រ soha បានឲ្យដឹងថា មានសាច់៣ប្រភេទ ដែលមានជាតិពុលខ្ពស់ អាចប៉ះពាល់ដល់អាយុជីវិត ប្រសិនអ្នកទទួលទានមិនបានត្រឹមត្រូវ៖

១.ថ្លើម និងស៊ុតគីង្គក់
សាច់គីង្គក់ គឺមានប្រយោជន៍សម្រាប់អ្នកកង្វះអាហាររូបត្ថម្ភ ប៉ុន្តែស្បែក ថ្លើម ជាពិសេសស៊ុតរបស់របស់វា មានផ្ទុកជាតិពុលខ្លាំងបំផុត ដែលអាចសម្លាប់មនុស្សក្នុងរយៈពេលដ៏ខ្លី។ អាការៈដែលប្រាប់ថា អ្នកកំពុងតែរងគ្រោះថ្នាក់ដោយជាតិពុលនេះ គឺឈឺពោះខាងលើផ្ចិត ក្អួត រាគ ញ័រទ្រូង ក្រោយពេលបរិភោគបាន ១ទៅ២ម៉ោង។ វាអាចកាន់តែធ្ងន់ធ្ងរជាងនេះទៀត ប្រសិនបើអ្នកមានអារម្មណ៍ ឈឺបេះដូង វិលមុខ បែកញើសត្រជាក់ ដកដង្ហើមខ្លីៗ នោមទាស់ជាដើម។ ហេតុនេះហើយ អ្នកត្រូវជៀសវាងកុំបរិភោគ ស្បែក ថ្លើម ជាពិសេសស៊ុតរបស់គីង្គក់ឲ្យសោះ។

២.ត្រីកំពត
អ្នកជំនាញបានព្រមានថា ផ្នែកដែលពុលខ្លាំងជាងគេរបស់ត្រីកំពត ហើយអាចបណ្តោលឲ្យមនុស្សស្លាប់បាន គឺ ឈាម ភ្នែក ថ្លើម និងស្បែករបស់វា។
បើទោះបីជាសាច់​របស់វាគ្មានជាតិពុល ក៏ប៉ុន្តែប្រសិនបើអ្នកទុកឲ្យវាងាប់យូរពេក ជាតិពុលដែលមាននៅក្នុងផ្នែកផ្សេងៗនឹងជ្រាបចូល​ពេញសាច់​ទាំងអស់ ជាពិសេសចំពោះត្រីកំពត់សមុទ្រតែម្តង។ នៅពេលដែលពុលត្រីប្រភេទនេះ អ្នកអាចមានបញ្ហារាគរូស ខ្វិន កើតជំងឺប្រព័ន្ធប្រសាទ និងជំងឺវង្វេង។

៣.ត្រីគល់រាំង
ទឹកប្រមាត់ របស់ត្រីគល់រាំង មានជាតិពុលខ្ពស់បំផុត ដែលអាចធ្វើឲ្យមនុស្សស្លាប់បាន ហើយបើត្រីកាន់តែធំ ជាតិពុលរបស់វាកាន់តែខ្លាំង។ មូលហេតុដែលអាចធ្វើឲ្យមនុស្សស្លាប់ គឺដោយសារតែជាតិពុលនេះ បានទៅបំផ្លាញប្រព័ន្ធឈាម សរីរាង្គ និងជាពិសេសតម្រងនោមរបស់មនុស្ស។ រីឯអាការៈដែលបង្ហាញថា អ្នកកំពុងរងគ្រោះថា្នក់ដោយជាតិពុលនេះ គឺឈឺពោះ ក្អួត រាគ អស់កម្លាំង ភ្នែកលឿង ហើមជើង ឬប្រកាច់។ ដូច្នេះ អ្នកត្រូវមានការប្រុងប្រយត្នចំពោះការលាងសម្អាត មុននឹងយកមកចម្អិន។

ដូច្នេះហើយ ប្រសិនជាអាចអ្នកគួរតែជៀសវាងទទួលទានអាហារទាំង ៣ប្រភេទនេះ ដើម្បីការពារជីវិតរបស់អ្នក៕

មតិយោបល់