ព័ត៌មានជាតិ

ហេងវិញ កុំតែបានមេការឃើញទាន់ កុំអីបាត់ឈឹង!

ភ្នំពេញ: នគរបាលខណ្ឌឬស្សីកែវ បង្រ្កាបជាក់ស្តែងករណីប៉ុនប៉ងលួច ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅផ្ទះលេខ៩បេ ក្រុម៤ ផ្លូវ១០៥ ភូមិបាក់ទូក សងា្កត់ទួលសងែ្ក១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វណា្ណ លីនដា ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសងែ្កទី១ មុខរបរមិនពិតប្រាកដ មានសារធាតុញៀន ។

មេការមើលការខុសត្រូវផ្ទះជួល ឈោ្មះ ហុឹម សាម៉េត ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅផ្ទះជួលកើតហេតុខាងលើ មុខរបរមើលការខុសផ្ទះជួលបានដាក់ពាក្យបណឹ្តង បឹ្តងជនសង្ស័យខាងលើ។ រីឯម្ចាស់ម៉ូតូស្កុបពី ពណ៌ស មានស្លាកលេខ ភ្នំពេញ 1CM-8753 ជាប់រវល់នៅខេត្ត។

សម្ភារ:ដកហួតរួមមាន ដង្កាប់ចំនួន ២ , កូនកន្រៃ្ត ១,​ ទុរវីស ១, សោលេខ៨ ចំនួន៤ដើម, កូនកាបូបស្ពាយសម្រាប់ដាក់សោ ១ ។

សមត្ថកិច្ចឲ្យដឹងថានៅ មុនពេលកើតហេតុ មេកាមើលផ្ទះជួល បានមើលពីលើផ្ទះជាន់ទី១ ឃើញជនសង្ស័យកំពុងធើ្វសកម្មភាពលួចម៉ូតូម៉ាកស្កុបពីដែលមា្ចស់មិននៅទុកនៅខាងក្រោមបន្ទប់ជួលក៏ស្រែកចោៗក៏ជួបកម្លាំងល្បាតខណ្ឌ និងប៉ុស្តិ៍ ធើ្វការអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យបានម្នាក់ រួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ទួលសងែ្ក១ ដើម្បីធើ្វការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលឬស្សីកែវសាងសំណុំរឿងបញ្ជូនតាមនិតិវិធីច្បាប់៕

មតិយោបល់