ព័ត៌មានសុខភាព

ស្រីៗចូរប្រយ័ត្ន! បើឃើញរោគសញ្ញាទាំងនេះកុំចេះតែសង្ងំស្ងៀម

ជំងឺគាំងបេះដូង គឺជាជំងឺដ៏កាចសាហាវបំផុត ដែលអាចឆក់យកជីវិតមនុស្សក្នុងរយៈពេលត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ បន្ទាប់ពីវារើឡើង។ ហេតុនេះហើយ មនុស្សគ្រប់រូបតែងតែមានការភ័យខ្លាចចំពោះជំងឺមួយនេះខ្លាំងណាស់ ប៉ុន្តែពួកគេមិនសូវអើពើជាមួយនឹងរោគសញ្ញារបស់វាឡើយ។ អ្នកត្រូវចាំថា ការរកឃើញរោគសញ្ញាដំណាក់កាលដំបូងនៃជំងឺនេះអាចជួយសង្គ្រោះជីវិតទាន់ពេលវេលាបាន ដូច្នេះអ្នកត្រូវស្វែងយល់ពីរោគសញ្ញាមួយចំនួននេះឲ្យបានច្បាស់ ជាពិសេសស្ត្រីៗតែម្តង។

បែកញើសត្រជាក់
ញើសត្រជាក់ គឺជារោគសញ្ញាមួយក្នុងចំណោមរោគសញ្ញាទូទៅ ដែលបង្ហាញថា ស្ត្រីកំពុងតែប្រឈមនឹងជំងឺគាំងបេះដូង។ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាបែបនេះកើតឡើងជាញឹកញាប់ ត្រូវប្រញាប់ទៅជួបគ្រពេទ្យភ្លាម។

ដកដង្ហើមខ្លី ឬវិលមុខ
អាការវិលមុខ ឬដកដង្ហើមខ្លីៗ ដោយគ្មានហេតុផល គឺជារោគសញ្ញាមួយទៀតនៃជំងឺគាំងបេះដូង។ ស្ត្រីដែលមានជំងឺបេះដូងជាច្រើនបានបង្ហាញថា ពួកគេឧស្សាហ៍ជួបបញ្ហាពិបាកដកដង្ហើម ប្រៀបដូចជារត់ហត់អញ្ចឹង។

ឧស្សាហ៍អស់កម្លាំង
សូម្បីតែ អ្នកបានសម្រាកគ្រប់គ្រាន់យ៉ាងណាក៏ដោយ អ្នកនៅតែអស់កម្លាំង ហើយមិនអាចធ្វើសកម្មភាពដូចធម្មតាបានទេ។ នេះគឺជាមូលហេតុដ៏គួរឲ្យព្រួបារម្ភ ហើយអ្នកក៏គួរតែយកចិត្តទុកដាក់ទៅលើប្រព័ន្ធសរសៃឈាមបេះដូងផងដែរ។

ការឈឺចាប់ក្នុងទ្រូង
ការឈឺចាប់ក្នុងដើមទ្រូង មិនស្រួលខ្លួន ឬមានអារម្មណ៍តឹងណែនក្នុងដើមទ្រូង គឺជារោគសញ្ញាដាស់តឿនឲ្យអ្នកប្រញាប់ទៅជួបគ្រូពេទ្យហើយ។ ស្ត្រីខ្លះអាចមានការឈឺចាប់នៅផ្នែកខាងឆ្វេងនៃដើមទ្រូង ក៏ប៉ុន្តែពេលខ្លះអាចពេញដើមទ្រូងទាំងមូល។ រោគសញ្ញាមួយនេះ មិនប្រកាន់ភេទប្រុស ឬក៏ស្រីឡើយ៕

ប្រភពៈboldsky

មតិយោបល់