ព័ត៌មានសុខភាព

៤ផ្នែកនៃរាងកាយ បើប្រែទៅជាពណ៌ខ្មៅប្រយ័ត្នជំងឺថ្លើម

ថ្លើម គឺជាសរីរាង្គដ៏សំខាន់ក្នុងការរំលាយអាហារ ប៉ុន្តែប្រសិនបើសរីរាង្គមួយនេះមានបញ្ហា រាងកាយក៏ទទួលរងនូវផលប៉ះពាល់ដូចគ្នា។ ជាទូទៅ រោគសញ្ញាដែលបង្ហាញពីជំងឺថ្លើម គឺស្បែក ភ្នែក និងទឹកនោម… ប្រែក្លាយទៅជាពណ៌លឿង ដោយសារតែមុខងាររបស់វាចុះខ្សោយ។

ទោះជាយ៉ាងណា រោគសញ្ញានៃជំងឺថ្លើមនៅមិនទាន់អស់នោះទេ ការប្រែលប្រួលផ្នែកមួយចំនួនទៀតនៃរាងកាយ ក៏អាចបង្ហាញពីការវិវត្តទៅជាជំងឺថ្លើមផងដែរ។ ជាពិសេសនៅពេលដែលថ្លើមវិវត្តទៅជាធ្ងន់ធ្ងរ ធ្វើឲ្យបួនផ្នែកនៃរាងកាយប្រែទៅជាពណ៌ខ្មៅ។

១.ផ្ទៃមុខនឹងប្រែទៅជាពណ៌ខ្មៅ
ប្រសិនបើជំងឺថ្លើម រីកចម្រើនកាន់តែខ្លាំង វានឹងបង្កភាពមិនប្រក្រតីនៅក្នុការផលិតជាតិមេឡានីន នៅលើស្បែក ដែលជះឥទ្ធិពលដល់ការរំលាយសារធាតុប៊ឺលីរូប៊ឺន (bilirubin)។

ក្នុងអំឡុងពេលនេះ ស្បែករបស់អ្នកនឹងប្រែទៅជាពណ៌ក្រម៉ៅ ខណៈដែលស្បែកក៏ជួបបញ្ហាស្ងួត មិនសូវមានភាពបត់បែន មិនភ្លឺរលោង…ផងដែរ។

២.រង្វង់ភ្នែករបស់អ្នកនឹងប្រែជាពណ៌ខ្មៅ
បញ្ហាមេតាប៉ូលីស ដែលបង្កឡើងដោយសារតែជំងឺថ្លើម ងាយនឹងធ្វើឲ្យស្បែកជុំវិញភ្នែករបស់អ្នកមានសភាពខ្មៅ។ លើសពីនេះទៅទៀត ជំងឺថ្លើមក៏ជះឥទ្ធិពលដល់ដំណើរការធម្មតារបស់ប្រព័ន្ធ អង់ដូក្រីន(endocrine) ដែលបណ្តាលឲ្យស្បែកមានបញ្ហាដូចជា មុខ ឬស្នាមអុជខ្មៅ។

ចំណាំ៖ ករណីនេះលើកលែងតែអ្នកដែលគេងមិនលក់ ព្រោះចំណុចមួយនេះក៏អាចធ្វើឲ្យរង្វង់ភ្នែកខ្មៅដែរ។

៣.សរសៃឈាមនៅលើពោះនឹងលេចឡើងជាពណ៌ខៀវក្រម៉ៅ ហើយហើម
ជាធម្មតា សរសៃឈាមនៅតំបន់ពោះមិនងាយបង្ហាញឲ្យយើងឃើញនឹងភ្នែកទទេបានទេនោះទេ។ ប៉ុន្តែ នៅពេលដែលអ្នកមានជំងឺថ្លើម សរសៃឈាមវ៉ែន ត្រូវបានរាំងស្ទះឈាម ដែលបណ្តោលឲ្យអណ្តែតឃើញយ៉ាងច្បាស់។ ជាពិសេស នេះជាសញ្ញានៃជំងឺក្រិនថ្លើម តែម្តង។

៤.បបូរមាត់ប្រែជាពណ៌ខ្មៅ
នៅពេលដែលបបូរមាត់ប្រែទៅជាពណ៌ត្នោត ឬខ្មៅងងឹត កាន់តែអាក្រក់ទៅៗ មាន័យថា អ្នកកំពុងតែប្រឈមនឹងជំងឺថ្លើមហើយ។ ដូច្នេះ ប្រសិនបើអ្នកមិនជក់បារី តែសង្កេតឃើញរោគសញ្ញាបែបនេះ សូមមានប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម៕

ដកស្រង់ពី៖soha

មតិយោបល់