Post News Media ព័ត៌មានជាតិ រថយន្តហ៊ីយ៉ាន...

រថយន្តហ៊ីយ៉ាន់ដាយ បើកបុកម៉ូតូមួយគ្រឿង អូស១៥០ម៉ែត្រ ស្លាប់ម្នាក់យ៉ាងរន្ធត់!

ពោធិ៍សាត់: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយមានរថយន្តមួយគ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ បើកបរខ្វះការប្រុងប្រយត្ន័ បានបុកម៉ូតូមួយគ្រឿង អូស១៥០ម៉ែត្រ បណ្តាលឲ្យបុរសម្នាក់ ស្លាប់យ៉ាងរន្ធត់ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិទួលពង្រ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សមត្ថកិច្ចបានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហាង ម៉ន ភេទប្រុស ស្នាក់នៅភូមិពោធិ៍ឡើង ឃុំស្វាយលួង ស្រុកកណ្តៀង បើកបរម៉ូតូ ក្នុងទិសដៅពីកើតមកលិច។ លុះបើកបរមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-6105 បើកបរដោយជនមិនស្គាល់ឈ្មោះ ក្នុងទិសដៅពីលិចមកកើត បណ្តាលឲ្យបុកម៉ូតូអូសចម្ងាយប្រវែង១៥០ម៉ែត្រ ធ្វើឲ្យអ្នកបើកបរម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង។ រីឯសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ៕