ព័ត៌មានសុខភាព

រោគសញ្ញានៃជំងឺមហារីកក្រពះ ដឹងហើយកុំបណ្តោលឲ្យសោះ

ជារៀងរាល់ឆ្នាំ ជំងឺមហារីកក្រពះបានវាយប្រហារចំពោះមនុស្សរាប់ពាន់នាក់ នៅទូទាំងពិភលោក។ ប្រសិនបើជំងឺនេះមានអាការៈធ្ងន់ធ្ងរ អ្នកនឹងពិបាកក្នុងការព្យាបាល ហើយអាចមានគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ដូច្នេះ អ្នកមិនត្រូវព្រងើយកណ្តើយចំពោះរោគសញ្ញាព្រមាននៃជំងឺមហារីកក្រពះឡើយ។

១.ចេះតែស្រក់ទម្ងន់មិនដឹងមូលហេតុ
២.សុខភាពទូទៅមានសភាពយ៉ាប់យ៉ឺន
៣.ក្អួតមានឈាម
៤.តែងតែអស់កម្លាំង និងខ្សោយ
៥.បាត់បង់ចំណង់អាហារ
៦.ចេះតែចង់ក្អួត
៧.ចេះតែឈឺចាប់ក្នុងពោះ បន្ទាប់ពីទទួលទានអាហារតិចតួចចូលទៅ
៨.ភើច្រើនហួសហេតុ
៩.លាមកខ្មៅទាំងស្រុង
១០.ពិបាកលេចចំណីអាហារ

ដើម្បីជៀសវាងជំងឺនេះ អ្នកត្រូវឈប់ជក់បារី កាត់បន្ថយអាហារប្រៃ និងព្យាយាមទទួលទានបន្លែឲ្យបានច្រើន។ ជាពិសេស អ្នកត្រូវពិនិត្យសុខភាពឲ្យបានត្រឹមត្រូវ ប្រសិនបើកើតមានរោគសញ្ញាមួយចំនួនដូចដែលបានរៀបរាប់ខាងលើនេះ៕

មតិយោបល់