ថ្លើម ដើរតួនាទីសំខាន់ក្នុងការសម្អាតឈាម រំលាយអាហារ និងបន្សុទ្ធជាតិពុលចេញពីរាងកាយ ក៏ប៉ុន្តែប្រសិនបើជំងឺរលាកថ្លើមប្រភេទ C កើតមានឡើងមុខងារសំខាន់ៗនៃថ្លើមនឹងថយសមត្ថភាព។ ក្នុងករណីដែលជំងឺនេះកើតមានរយៈពេលយូរ មិនព្រមព្យាបាល វានឹងបង្កទៅជាជំងឺក្រិនថ្លើម ឬកើតជំងឺមហារីកថ្លើមផងដែរ។ ខាងក្រោមនេះ គឺជាផលប៉ះពាល់មួយចំនួនទៀត នៃជំងឺរលាកថ្លើមប្រភេទ C៖
ប្រព័ន្ធរំលាយអាហារ
ថ្លើម មានសុខភាពល្អមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រព័ន្ធរំលាយអាហារ ព្រោះវាអាចជួយជំរុញដល់ការបំបែកខ្លាញ់ ផលិតទឹកប្រមាត់ រួមបញ្ចូលទាំងបង្កើនការស្រូបយកសារធាតុចិញ្ចឹមរបស់ពោះវៀន បញ្ចូនទៅក្នុងចរន្តឈាម។ តែប្រសិនបើអ្នកកើតជំងឺរលាថ្លើមប្រភេទ C វិញ សកម្មភាពទាំនេះត្រូវការកាត់បន្ថយ ដែលជាហេតុធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនល្អ។
ប្រព័ន្ធប្រសាទកណ្តោល
នៅពេលដែលថ្លើម របស់អ្នកមិនអាចច្រោះជាតិពុលពីក្នុងឈាមទេ វានឹងបំផ្លាញប្រព័ន្ធសរសៃប្រសាទកណ្តោល។ កត្តាមួយនេះ អាចនាំឲ្យមានរោគសញ្ញាផ្សេងៗដូចជា ពិបាកដកដង្ហើម រំខានដល់ការគេងជាដើម។ ចំណែកឯភ្នែក និងមាត់ស្ងួត ជួនកាលក៏អាចជាសញ្ញានៃជំងឺរលាកថ្លើមប្រភេទ C ដែរ។
ប្រព័ន្ធឈាមរត់
ក្រៅពីកម្ចាត់ជាតិពុល ថ្លើមក៏មានតួនាទីផលិតប្រូតេអ៊ីនចំបាច់សម្រាប់ឈាម និងជួយគ្រប់គ្រងបញ្ហាកកឈាម ផងដែរ។ តែប្រសិនបើមុខងារថ្លើម មិនល្អ អាចបណ្តោលឲ្យមានបញ្ហាលំហូរឈាម និងសម្ពាធឈាមកើនឡើង ដែលបង្កទៅជាបញ្ហាធ្ងន់ធ្ងរដល់សុខភាព។
បញ្ហាស្បែក សក់ និងក្រចក
ជំងឺថ្លើមប្រភេទ C អាចបង្កឲ្យមានបញ្ហាស្បែកមួយចំនួនដូចជា ស្នាមជំាំ រលាក និងរមាស។ លើសពីនេះមុខងារនៃថ្លើមមិនល្អក៏អាចបង្កឲ្យប៉ះពាល់ដល់ការលូតលាស់នៃសក់ និងក្រចក ដោយសារតែការស្រូបយកអាហារបំប៉នមិនគ្រប់គ្រាន់។
បំផ្លាញក្រពេញទីរ៉ូអ៊ីត
ជំងឺរលាកថ្លើមប្រភេទ C អាចធ្វើឲ្យប្រព័ន្ធភាពស៊ាំច្របូកច្របល់ ឬបំផ្លាញក្រពេញទីរ៉ូអ៊ីត។ នៅពេលថ្លើមចុះខ្សោយ រាងកាយមិនអាចគ្រប់គ្រងបរិមាណជាតិស្ករបាននោះទេ ដែលនាំឲ្យអ្នកមានជំងឺទឹកនោមផ្អែមប្រភេទទី២៕
ដកស្រង់ពី៖ soha
មតិយោបល់