ព័ត៌មានសុខភាព

រូបមន្តពិសេស! មួយសប្តាហ៍ប្រើតែ២ដងប៉ុណ្ណោះ ស្បែកមុខនឹងភ្លឺចែងចាំ អស់ស្នាមអុជខ្មៅ

ដោយសារតែពន្លឺព្រះអាទិត្យ និងភាពចាសជរា ធ្វើឲ្យស្បែករបស់យើងគ្រប់គ្នាមានការវិវត្តប្រែទៅមានភាពស្រអាប់ ហើយស្នាមអុជខ្មៅក៏លេចឡើងផងដែរ។ ថ្វីបើបញ្ហាសម្រស់មួយនេះមិនបង្កឲ្យប៉ះពាល់ដល់សុខភាពក៏ដោយ ក៏ប៉ុន្តែវាអាចធ្វើឲ្យអ្នកបាត់បង់នូវទំនុកចិត្ត ដោយសារតែស្បែកលែងមានភាពទាក់ទាញ។ តើធ្វើយ៉ាងណាទើបស្បែកមានភាពស្រស់ស្អាតឡើងវិញ? មិនចាំបាច់ព្រួបារម្ភខ្លាំងពេកនោះទេ បើយោងតាមគេហទំព័រ naturalmedicinebox បានបង្ហាញថា អ្នកអាចប្រើប្រាស់វិធីធម្មជាតិងាយៗ ស្បែកនឹងប្រែជាភ្លឺរលោងស្អាត អស់ស្នាមអុជខ្មៅក្នុងពេលតែមួយ។

ធាតុផ្សំ៖

  • ចេកទុំ ១ផ្លែ
  • ទឹកឃ្មុំ ១ស្លាបព្រាកាហ្វេ
  • ទឹកក្រូចឆ្មារ ១ស្លាបព្រាកាហ្វេ

របៀបអនុវត្ត៖
១.ដំបូងអ្នកត្រូវបកចេកដាក់ចូលទៅក្នុងចានមួយ រួចប្រើស្លាបព្រាកិនឲ្យម៉ត់។
២.បន្ថែមទឹកឃ្មុំ និងទឹកក្រូចឆ្មារចូល ហើយកូរឲ្យសព្វក្លាយជាល្បាយតែមួយ។
៣.មុននឹងអនុវត្តអ្នកត្រូវលាងសម្អាតផ្ទៃមុខជាមុនសិន បន្ទាប់មកលាបនៅលើផ្ទៃមុខឲ្យម៉ាស្សាឲ្យបាន៥នាទី។
៤.លាបល្បាយនេះនៅលើផ្ទៃមុខម្តងទៀត ដើម្បីឲ្យល្បាយជ្រាបចូលស្បែកបានល្អ។
៥.ក្រោយរយៈពេល ២០នាទី ទើបលាងសម្អាតដោយប្រើទឹកធម្មតា។

សូមព្យាយាមអនុវត្តយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ ផ្ទៃមុខរបស់អ្នកនឹងប្រែជារលោងស្អាត ហើយភ្លឺចែងចាំក្នុងពេលដ៏ខ្លី៕

ប្រភព៖ naturalmedicinebox

មតិយោបល់