ព័ត៌មានជាតិ

ក្រុមហ៊ុន AD Expert Co.,​​Ltd ពង្រីកសេវាកម្មផ្សព្វផ្សាយពាណិជ្ជកម្មខ្នាតអន្តរជាតិតាមប្រព័ន្ធឌីជីថល លើទូរស័ព្ទស្មាតហ្វូន​ដែលហៅថា​ AdCamie-Cambodia

នាថ្ងៃទី​៩​ ខែឧសភា ឆ្នាំ២០១៨ នៅទីក្រុងបាងកក ប្រទេសថៃ ក្រុមហ៊ុន AD Expert​ Co.,Ltd ដែលជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មក្នុងស្រុក​​ បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនអន្តរជាតិក្នុងតំបន់ Ad Tech company, Programmatic​​ 2.0 Pte Ltd ដែលមានបណ្តាញសហការជាដៃគូចំនួន ១២ ប្រទេស ក្នុងការនាំយកមកនូវបច្ចេកវិទ្យា និងការគ្រប់គ្រងរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មបែបឌីជីថល​នៅលើទូរស័ព្ទស្មាតហ្វូន​ ជូនដល់អតិថិជនរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា​។

​កិច្ចសហការនេះ​ ធ្វើឡើងក្នុងន័យផ្តល់សេវាកម្មដល់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា នូវគំនិតច្នៃប្រឌិតថ្មីសំរាប់ការផ្សព្វផ្សាយពាណិជ្ជកម្មបែបឌីជីថលតាមរយៈប្រព័ន្ធបច្ចេកវិទ្យា​ និងជួយបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយផលិតផល​ ក៏ដូចជាសេវាកម្មទៅដល់អ្នកប្រើប្រាស់ ដើម្បីរួមចំណែកធ្វើអោយយុទ្ធសាស្ត្រ​ផ្សព្វផ្សាយពាណិជ្ជកម្មដែលមានស្រាប់ (Traditional Media) ​មានការវិវត្តខ្លាំងថែមមួយកំរិតទៀត តាមរយៈការរួមបញ្ចូលនូវបច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មនៅលើទូរស័ព្ទស្មាតហ្វូន។

អ្នកស្រី អ៊ា​ ប៉ហ៊ាប អគ្គនាយិកាក្រុមហ៊ុន AD Expert ដែលថ្មីៗនេះទើបទទួលបានពានរង្វាន់សហគ្រិនស្ត្រីឆ្នើមប្រចាំតំបន់អាស៊ាន បានអោយដឹងថា «ទូរស័ព្ទស្មាតហ្វូនគឺជាអនាគតនៃការផ្សព្វផ្សាយតាមបែបឌីជីថល ហើយក្រុមហ៊ុនសង្ឃឹមថានឹងអាចនាំមកនូវយុទ្ធសាស្ត្រ និងបច្ចេកវិទ្យាថ្មីៗ​ មកកាន់ប្រទេស កម្ពុជា ដើម្បីបង្កើតអោយមានការចាប់អារម្មណ៍ ការទទួលបានព័ត៍មាន និងការផ្សព្វផ្សាយពាណិជ្ជកម្មដែលមានភាពច្នៃប្រឌិត សំរាប់ផលិតផល​ រឺសេវាកម្មជូនដល់អ្នកប្រើប្រាស់។ ការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបផែនផ្សេងៗដែលមានស្រាប់ នៅតែដើរតួនាទីយ៉ាងសំខាន់​ ក្នុងការជួយផ្សព្វផ្សាយពីផលិតផល និងសេវាកម្មជូនទៅដល់អតិថិជនរបស់ខ្លួន ប៉ុន្តែក្រុមហ៊ុនទាំងឡាយត្រូវតែសំលឹងមើលនូវការរួមបញ្ចូលនូវយុទ្ធសាស្ត្រផ្សព្វផ្សាយដែលមានស្រាប់ជាមួយការផ្សព្វផ្សាយបែបឌីជីថល​ នៅលើទូរស័ព្ទស្មាតហ្វូន ដើម្បីរក្សារអតិថិជន ក៏ដូចជាពង្រីកចំណែកទីផ្សាររបស់ខ្លួនបន្ថែមទៀត។»

លោក​ Gabriel Tan អគ្គនាយកក្រុមហ៊ុន Programmatic​​ 2.0 Pte Ltd បានអោយដឹងថា ការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយពាណិជ្ជកម្មតាមទូរស័ព្ទស្មាតហ្វូន គឺមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការជួយអោយក្រុមហ៊ុនពង្រីកចំណែកទីផ្សាររបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។

អ្នកប្រើប្រាស់ភាគច្រើននៅក្នុងប្រទេសកម្ពុជា ពិតជារំពឹងថា​ ពួកគេអាចទទួលបានព័ត៌មាន សំលេង រូបភាព និងវីដេអូ បែបឌីជីថល នៅលើទូរស័ព្ទដៃរបស់ពួកគេ មុនពេលពួកគេសំរេចចិត្តជ្រើសរើសផលិតផល រឺសេវាកម្មណាមួយ។ ជាមួយទស្សនៈវិស័យ និងការស្រឡាញ់ចូលចិត្ត​ ក្នុងការបង្កីតអោយមានការផ្សព្វផ្សាយមួយដែលមានភាពទាក់ទាញ​ និងច្នៃប្រឌិតសំរាប់អតិថិជន លោក​ Gabriel Tan រំពឹងទុកថា​ កិច្ចសហការនេះ​នឹងជួយអោយការផ្សព្វផ្សាយមានភាពកាន់តែទូលំទូលាយ​ នៅក្នុងប្រទេសកម្ពុជា។

នៅក្នុងពិភពឌីជីថល​ រួមផ្សំនឹងមាតិការដែលមានភាពច្នៃប្រឌិត ជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធើណែតដែលមានល្បឿនលឿន ទូរស័ព្ទស្មាតហ្វូន ដែលមានតំលៃសមរម្យ និងសហគមន៌ដែលចូលចិត្តទទួលព័ត៌មានតាមបែបឌីជីថល​ នឹងធ្វើអោយទូរស័ព្ទស្មាតហ្វូនក្លាយជាអេក្រង់ដំបូងគេក្នុងការ​ផ្សព្វផ្សាយតាមបែបឌីជីថលទៅដល់អ្នកប្រើប្រាស់ទាំងឡាយនៅក្នុងប្រទេសកម្ពុជា។​

ដោយមានបទពិសោធន៍ជិត១៥ឆ្នាំ លើការរៀបចំយុទ្ធសាស្ត្រផ្សព្វផ្សាយ​តាមវិធីដែលមានស្រាប់ (Traditional Media) និងការយល់ដឹងយ៉ាងច្បាស់ពីទីផ្សារក្នុងស្រុក (ក្រុមហ៊ុន AD Expert)​ រួមផ្សំបច្ចេកវិទ្យាផ្សព្វផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត និងបទពិសោធន៌ស្តង់ដារអន្តរជាតិ (ក្រុមហ៊ុន Programmatic2.0)​ ក្រុមហ៊ុន Ad Expert Co., Ltd—AdCamie Cambodia នឹងក្លាយជាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មឈានមុខគេ ក្នុងការប្រឹក្សារ រៀបចំយុទ្ធសាស្ត្រ និងធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មតាមបែបឌីជីថល​នៅលើទូរស័ព្ទស្មាតហ្វូន​ នៅក្នុងប្រទេសកម្ពុជា។​

សំរាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន អាចធ្វើការទំនាក់ទំនងតាមរយៈ
E-mail: info@adexpert.asia
Phone: (+855) 70 866 628
Website: http://adcamie.com/

មតិយោបល់