បរទេសៈ ក្រុមអ្នកស្រាវជ្រាវកំពុងតែជួយទុកលំបាក ក្នុងការកំណត់មូលហេតុជាក់លាក់នៃចំនួនមេជីវិតឈ្មោលរបស់បុរសនាពេលបច្ចុប្បន្ននេះ បើធៀបជាមួយនឹងបុរសជំនាន់មុន។
បើយោងតាមការសិក្សាមួយចំនួនបង្ហាញថា អត្រានៃការធ្លាក់ចុះចំនួនមេជីវិតឈ្មោលជិត ៣៥% ជារៀងរាល់ ១០ឆ្នាំ។
អ្នកស្រាវជ្រាវនៅអេស្ប៉ាញ ក៏បានអះអាងដែរថា អត្រានៃចំនួនមេជីវិតឈ្មោលធ្លាក់ចុះ ២ ទៅ ៣%ក្នុងមួយឆ្នាំ សូម្បីតែបុរសនៅវ័យក្មេងក៏ដោយ។
នេះជាការពិត ព្រោះប៉ុន្មានទសវត្សរ៍មកនេះ អ្វីៗមានការផ្លាស់ប្តូរយ៉ាងខ្លាំង រួមទាំងបរិស្ថាន, ទម្លាប់នៃការរស់នៅ និងចំណីអាហារ។ ទាំងអស់នេះ គឺជាកត្តាដែលដើរតួនាទីយ៉ាងសំខាន់ធ្វើឲ្យអាក់ខានដល់ការផលិតគុណភាពមេជីវិតឈ្មោល។ តើមានអ្វីខ្លះទៀតទៅ ដែលធ្វើឲ្យបុរសខ្សោយមេជីវិតឈ្មោល?
អ្នកជក់បារី៖ ចំនួនមេជីវិតឈ្មោលអាចបាត់បង់ ១៥% ប៉ុន្តែបុរសដែលកើតចេញពីពោះម្តាយចេះជក់បារីនៅពេលមានផ្ទៃពោះ អាចជួបប្រទះនឹងបញ្ហាមេជីវិតឈ្មោលទាបជាង ៤១%។
របៀបរស់នៅ៖ ការរស់នៅរបស់អ្នកម្តាយ អាចប៉ះពាល់ដល់មេជីវិតឈ្មោលរបស់កូន។ ដូចគ្នានេះផងដែរ ស្ថានភាពនៃសុខភាពរបស់អ្នកម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ ក៏អាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលរបស់កូនប្រុសដូចគ្នា។
ភាពធាត់៖ ចំពោះអ្នកម្តាយដែលធាត់ អាចផ្តល់កំណើតឲ្យកូនប្រុសមានគុណភាពមេជីវិតឈ្មោលកម្រិតទាប។ ជាពិសេសបុរស ឬស្ត្រីដែលធាត់ពេក អាចប្រឈមនឹងការអត់កូន។
បរិស្ថាន៖ សារធាតុគីមីដែលនៅលាយឡំក្នុងបរស្ថានអាចរារាំងដល់អ័រម៉ូន Testosterone។ ដូចគ្នានេះផងដែរ ចំពោះអ្នកម្តាយដែលរស់នៅតំបន់ដែលមានបរិស្ថានមិនល្អ អាចធ្វើឲ្យកូនប្រុសកើតមកមានមេជីវិតឈ្មោលកម្រិតទាប។
ការស្លៀករឹបតឹង៖ ជឿអត់! អ្នកដែលចូលចិត្តស្លៀករឹបតឹងខ្លាំងពេក អាចបង្កឲ្យងាប់មេជីវិតឈ្មោល។ ប្រដាប់ភេទរបស់បុរស ត្រូវការខ្យល់ចេញចូលគ្រប់គ្រាន់ដើម្បីផលិតមេជីវិតឈ្មោល តែបើសម្លៀកបំពាក់ដាក់សំពាធខ្លាំងពេក វាបណ្តោលឲ្យខ្សោយទៅវិញ។
ការងូតទឹកក្តៅ៖ ការងូតទឹកក្តៅជាមូលហេតុនាំឲ្យងាប់មេជីវិតឈ្មោលយ៉ាងខ្លាំង។ ជាពិសេសបុរសដែលចង់ក្លាយជាឪពុករបស់គេ គួរតែជៀសវាងឲ្យឆ្ងាយ។
វិទ្យុសកម្ម៖ អ្នកដឹងទេ ជាតិវិទ្យុសកម្មអាចបំផ្លាញ់ចំនួនកោសិកាមេជីវិតឈ្មោល។ ដូច្នេះហើយ អ្នកគួរតែនៅឲ្យឆ្ងាយពីឧបករណ៍អេឡិចត្រូនិចមួយចំនួន ជាពិសេសទូរស័ព្ទកុំដាក់ក្នុងហោប៉ៅឲ្យសោះ៕
មតិយោបល់