ព័ត៌មានអន្តរជាតិ

លោក ពូទីន ថារុស្ស៊ីពុំមានបំណងផ្ដាច់ខ្លួនចេញពី សហភាពអឺរ៉ុបនោះទេ

រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា រដ្ឋាភិបាលក្រុងម៉ូស្គូ មិនមានបំណងព្យាយាម ដើម្បីផ្ដាច់ប្រទេសខ្លួនឯង ចេញពីសហភាពអឺរ៉ុបនោះទ្បើយ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៨។

ការលើកទ្បើងរបស់លោកនេះ បានកើតទ្បើងមុនដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្លួន មិនធ្លាប់មានរយៈពេលជិត១ឆ្នាំកន្លងមក ទៅកាន់ប្រទេសអូទ្រីស ដែលស្ថិតនៅភាគខាងលិចអឺរ៉ុប។

ដោយលោក ពូទីន បានប្រាប់ស្ថានីយ៍វិទ្យុ ORF របស់ប្រទេសអូទ្រីសថា គាត់ចង់ឲ្យសហភាពអឺរ៉ុប រួបរួមគ្នា និងរុងរឿង ដើម្បីជាដៃគូពាណិជ្ជកម្ម ក៏ដូចជាសេដ្ឋកិច្ចដ៏សំខាន់បំផុតរបស់រុស្ស៊ី។

សូមជំរាបថា លោក ពូទីន នឹងជួបជាមួយប្រធានាធិបតីអូទ្រីសលោក Alexander Van der Bellen និងអធិការបតីលោក Sebastian Kurz ក៏ដូចជាមេដឹកនាំអាជីវកម្មដទៃទៀត នៅថ្ងៃអង្គារខាងមុខផងដែរ៕

មតិយោបល់