ថ្លើមជ្រូក គឺជាអាហារបំប៉នដែលសម្បូរទៅដោយ ប្រូតេអ៊ីន អាស៊ីតហ្វូលិក វីតាមីន A វីតាមីន B វីតាមីន D និងជាតិដែក ខ្ពស់បំផុត។ បើយោងតាមក្រុមអ្នកវិទ្យាសាស្ត្របានបង្ហាញថា វីតាមីន A នៅក្នុងថ្លើមជ្រូកមានចំនួនច្រើនជាងស៊ុត ទឹកដោះគោ សាច់ និងត្រីទៅទៀត។ ដូច្នេះ ថ្លើមជ្រូក មានប្រសិទ្ធិភាពអាចជួយការពារពីជំងឺភ្នែកផ្សេងៗ និងធ្វើឲ្យភ្នែកភ្លឺច្បាស់។ ក្រៅពីនេះជាតិដែករបស់វា អាចជួយការពារភាពស្លេកស្លាំង ជំងឺទឹកទឹកចិត្ត និងធ្វើឲ្យការមករដូវមានភាពល្អប្រសើរ។
ទោះជាយ៉ាងណា ថ្លើមជ្រូក មិនល្អសម្រាប់មនុស្សគ្រប់គ្នានោះទេ ព្រោះវាក៏អាចបង្កឲ្យមានផលលំបាកធ្ងន់ធ្ងរប្រសិនបើអ្នកកំពុងតែមានជំងឺ ៤ប្រភេទនេះ។
មនុស្សដែលមានជំងឺថ្លើម
ថ្លើមជ្រូក ជាអាហារដែលមានផ្ទុកជាតិពុល សារធាតុចិញ្ចឹម ព្រមទាំងជាតិខ្លាញ់ខ្ពស់ ដែលបណ្តោលឲ្យសរីរាង្គថ្លើមពិបាកក្នុងការរំលាយ ប្រសិនបើទទួលទានច្រើនពេក។ ជាពិសេសចំពោះមនុស្សដែលមានជំងឺថ្លើម នឹងធ្វើឲ្យជំងឺកាន់តែមានភាពធ្ងន់ធ្ងរ ដូច្នេះអ្នកគួរតែតមថ្លើមជ្រូក។
មនុស្សដែលមានសម្ពាធឈាមខ្ពស់
ជំងឺនេះ ជាធម្មតាកើតឡើងដោយសារតែកូលេស្តេរ៉ុលខ្ពស់នៅក្នុងសរសៃឈាម ដូច្នេះអ្នកគួរតែប្រុងប្រយ័ត្នចំពោះរបបអាហារ ដែលសម្បូរប្រូតេអ៊ីន និងខ្លាញ់ច្រើន។ ចំពោះអ្នកដែលមានជំងឺសម្ពាធឈាមខ្ពស់ គួរតែជៀសវាងទទួលទានសរីរាង្គសត្វដូចជា (ថ្លើម ពោះវៀន បេះដូង និងតម្រងនោម…) ហើយសូម្បីតែខ្លាញ់ និងជាតិស្ករ ក៏ដូចគ្នាដែរ។
មនុស្សដែលមានខ្លាញ់ក្នុងឈាមខ្ពស់
កម្រិតប្រូតេអ៊ីននៅក្នុងថ្លើមជ្រូក មានទំហំច្រើនណាស់ ដូច្នេះអ្នកដែលមានជាតិខ្លាញ់ក្នុងឈាម ប្រសិនបើបរិភោគថ្លើមជ្រូក នឹងបង្កើនខ្លាញ់ក្នុងឈាមកាន់តែច្រើន ដែលធ្វើឲ្យជំងឺកាន់តែអាក្រក់។
មនុស្សដែលមានជំងឺរលាកសន្លាក់
ជំងឺរលាកសន្លាក់ ជាជំងឺដែលបណ្តោលមកពីជាតិអាស៊ីតអ៊ុយរិក ក្នុងឈាមខ្ពស់ ហើយវាក៏អាចបណ្តោលមកពីប្រូតេអ៊ីននៅក្នុងរាងកាយលើសកម្រិតផងដែរ។ ដូច្នេះ អ្នកពុំគួរញ៉ាំអាហារដូចជាថ្លើមជ្រូក នោះទេ ព្រោះវាអាចធ្វើឲ្យជំងឺកាន់តែមានសភាពធ្ងន់ធ្ងរឡើង៕
មតិយោបល់