ព័ត៌មានសុខភាព

គេងស្រាតជិតគ្នាផ្តល់ប្រយោជន៍អ្វីខ្លះ?

បរទេសៈ បន្ទាប់ពីជីវិតអាពាហ៍ពិពាហ៍បានចាប់ផ្តើមមួយរយៈកាលកន្លងទៅ ការបន្ថែមនូវអារម្មណ៍ស្រើបស្រាល និងពុះកញ្ជ្រោលក្នុងជីវិត្តផ្លូវភេទគឺជារឿងមួយដ៏សំខាន់ ដើម្បីរក្សាចំណងស្នេហាឲ្យមានភាពស្ថិតស្ថេរជានិរន្ត។

ដូច្នេះ តើអ្នកគួរធ្វើអ្វីជាមួយគូស្នេហ៍នៅយប់នេះ? ការគេងស្រាតលើគ្រែជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីធ្វើឲ្យគូស្នេហ៏របស់អ្នកមានអារម្មណ៏ភ្ញាក់ផ្អើល។ នេះមិនមែនមានន័យថា អ្នកត្រូវគេងស្រាតរាល់យប់នោះទេ គឺត្រឹមតែ ១ ទៅ ២ ដងក្នុងមួយសប្តាហ៏នឹងជួយឲ្យជីវិតផ្លូវភេទរបស់អ្នកកាន់តែមានភាពរស់រវើក។ ខាងក្រោមនេះជាអត្ថប្រយោជន៏នៃការគេងស្រាត៖

គ្មានអារម្មណ៍ណាដូចអារម្មណ៍បែបនេះ

ពេលគ្មានសម្លៀកបំពាក់នៅលើខ្លួនអាចជារាត្រីមានក្តីសុខខាងផ្លូវភេទ ហើយអាចបង្កើនភាពទាក់ទាញពីគូស្នេហ៏របស់អ្នកថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ ការគេងស្រាតធ្វើឲ្យជីវិតផ្លូវភេទប្រសើរឡើងជាងមុន។

នៅពេលគូស្វាមីភរិយាគេងស្រាតនៅក្បែរគ្នា ច្រើនធ្វើឲ្យមានអារម្មណ៏ចង់ឱបថ្នាក់ថ្នម, ថើបគ្នា និងមានអារម្មណ៏សម្រើបជាងពេលស្លៀកខោអាវ។ ជាងនេះទៀត វាក៏អាចជួយពង្រឹងដល់ការសម្រេចទឹកកាមដោយសារកំណើននៃអ័រម៉ូន។

ការគេងស្រាតប៉ះស្បែកគ្នាអាចជួយបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន, អរម៉ូនដែលបង្កើនអារម្មណ៏មានក្តីសុខដល់អ្នកទាំងពីរ និងជួយបំបាត់អារម្មណ៏តានតឹង, ជួយឲ្យអ្នកទាំងពីរកាន់តែមានភាពស្និតស្នាលនឹងគ្នា។

អ្នកប្រាដកជាធ្លាប់ឆ្លងកាត់រាត្រីជាច្រើនដែលមានអារម្មណ៍ថាអស់កម្លាំង ក្នុងករណីនេះគ្មានអ្វីពិសេសជាងការសម្រាក និងគេងឱបគ្នាជាមួយនឹងគូស្នេហ៍របស់អ្នកឡើយ៕

sleep

មតិយោបល់