ព័ត៌មានសុខភាព

តាមពិតគ្រូថ្នាំជួយឲ្យផ្លូវភេទខ្លាំងនៅក្នុងផ្ទះបាយសោះ តែអ្នករាល់គ្នាមិនចាប់អារម្មណ៍

ខ្ទឹមសមិនត្រឹមតែជាគ្រឿងទេសសម្រាប់ធ្វើឲ្យម្ហូបមានរស់ជាតិឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ វាក៏ជាឱសថសម្រាប់បង្កើនថាមពលផ្លូវភេទយ៉ាងពូកែផងដែរ។ ជាពិសេស ខ្ទឹមសត្រូវបានគេប្រើសម្រាប់ព្យបាលបញ្ហាផ្លូវភេទតាំងពីសម័យបុរាណមកម្ល៉េះ។

របៀបប្រើ៖
អ្នកអាចទទួលទានខ្ទឹមសជារៀងរាល់ថ្ងៃ ប្រសិនបើអ្នកខ្សោយលិង្គ(លិង្គរឹងមិនបានយូរ) ហើយអ្នកអាចកាត់បន្ថយការទទួលទានត្រឹមតែ៣ដងក្នុងមួយសប្តាហ៍ បន្ទាប់ពីរយៈពេលមួយខែអ្នកនឹងមានអារម្មណ៍ប្រសើរជាងមុន។

អ្នកអាចបង្កប់ខ្ទឹមសនៅក្នុងសាច់សម្រាប់ចម្អិនទទួលទានជាប្រចាំ ប៉ុន្តែការទទួលទានខ្ទឹមឆៅមានប្រសិទ្ធភាពខ្លាំងជាង។

ការព្រមាណ
បើទោះបីជាខ្ទឹមសមានប្រយោជន៍សម្រាប់សុខភាពក៏ដោយ ប៉ុន្តែសម្រាប់មនុស្សមួយចំនួនអាចមានផលអវិជ្ជមាន ជាពិសេសអ្នកដែលមានឈឺក្រពះ លើសជាតិអាស៊ីតក្នុងក្រពះ បញ្ហាពោះវៀន ឬដំបៅពោះវៀន គួរតែជៀសវាងបរិភោគខ្ទឹមស។

ម្យ៉ាងវិញទៀត ចំពោះអ្នកដែលកើតជំងឺអេដស៍ គួរតែផ្អាកទាំងស្រុង ព្រោះវាអាចប្រឆាំងជាមួយនឹងថ្នាំ ដែលអ្នកជំងឺកំពុងតែលេប៕

មតិយោបល់