មនុស្សជាច្រើនតែងតែមានទម្លាប់ដុសធ្មេញមុនពេលញ៉ាំអាហារពេលព្រឹក ប៉ុន្តែសកម្មភាពបែបនេះតើល្អ ឬអាក្រក់សម្រាប់សុខភាពមាត់ធ្មេញ?
បើយោងតាមអនុសាសន៍របស់ទន្តពេទ្យ
អ្នកគួរតែដុសធ្មេញបីដងក្នុងមួយថ្ងៃ ដើម្បីធានាបានអនាម័យ និងសុខភាពមាត់ធ្មេញល្អបំផុត។
បើទោះជាយ៉ាងណា មនុស្សជាច្រើនតែងតែដុសធ្មេញនៅមុនពេលចូលគេង និងពេលព្រឹកមុនពេលញ៉ាំអាហារ។ ប៉ុន្តែការពិត អ្នកគួរតែដុសធ្មេញក្រោយពេលញ៉ាំអាហារពេលព្រឹក, ក្រោយពេលញ៉ាំអាហារថ្ងៃត្រង់ និងមុនពេលចូលគេង។
ការស្រាវជ្រាវរបស់សាកលវិទ្យាល័យមួយចំនួនបានបង្ហាញថា ពេលគេង មាត់របស់យើងបានផលិត និងអភិវឌ្ឍបាក់តេរីដែលមានប្រយោជន៍ជាច្រើន តែប្រសិនបើអ្នកដុសធ្មេញមុនអាហារពេលព្រឹក បាក់តេរីទាំងនោះនឹងត្រូវបាត់បង់ ហើយកំទេសកំទីអាហារនឹងត្រូវជាប់ធ្មេញសារជាថ្មី។
ទន្តបណ្ឌិតបានផ្តល់អនុសាសន៍ថា អ្នកគួរតែដុសធ្មេញនៅក្នុងពេលព្រឹកក្រោយពេលញ៉ាំអាហារ ២០ ទៅ ៣០ នាទី ព្រោះវាជាពេលវេលាដ៏ល្អបំផុតដើម្បីបញ្ចេញទឹកមាត់សម្រាប់បន្សាបអាស៊ីត, ជួយរក្សាតុល្យភាពអាកាឡាំងនៅក្នុងមាត់។
ប្រសិនបើអ្នកព្រួបារម្ភពីបញ្ហាក្លិនមាត់នៅពេលព្រឹក អ្នកអាចខ្ពុលមាត់ជាមួយនឹងទឹកអំបិលក្តៅឧណ្ឌៗ ហើយរីករាយបន្តជាមួយនឹងអាហារពេលព្រឹក។
លើសពីនេះ អ្នកត្រូវជ្រើសច្រាស់ទន់ៗ និងដុសធ្មេញយូរបំផុតចំនួន ២នាទី ដើម្បីកុំឲ្យមានសំណឹកដល់ធ្មេញ។ ជាពិសេស ត្រូវសម្អាតអណ្តោតផងដែរ ព្រោះបាក់តេរីជាង ៥០% ត្រូវលាក់ខ្លួននៅទីនោះ។
សរុបមកវិញ ត្រូវចងចាំថា កុំសម្អាតធ្មេញមុនពេលញ៉ាំអាហារពេលព្រឹក គ្រាន់តែលាងសម្អាតមាត់របស់អ្នកដោយការខ្ពុលទឹកអំបិលបានហើយ៕

មតិយោបល់