អ៊ីស្រាអែលៈ ទាហានអ៊ីស្រាអែល បានសម្លាប់យុវជនប៉ាឡេស្ទីនម្នាក់ ក្នុងអំឡុងពេលវាយឆ្មក់មួយ នៅភូមិ Nabi Saleh ក្នុងតំបន់ West Bank ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨។
ទីភ្នាក់ងារសារព័ត៌មាន Maan បានឲ្យដឹងកាលពីថ្ងៃពុធថា យុវជនម្នាក់ឈ្មោះ Ezzadin Tamimi ត្រូវបានគេបាញ់សម្លាប់ នៅពេលដែលទាហានអ៊ីស្រាអែល ចាប់ខ្លួនគាត់បាន ពាក់ព័ន្ធនឹងករណីគប់ដុំថ្ម។
បើតាមប្រភពពីសកម្មជនប៉ាឡេស្ទីន បាននិយាយថា ទាហានអ៊ីស្រាអែល បានវាយប្រហារទៅលើបុរសអាយុ ២១ ឆ្នាំរូបនោះ ជាមួយនឹងគ្រាប់កាំភ្លើងចំនួនបីគ្រាប់ ចម្ងាយប្រហែល ៤៥ ម៉ែត្រ បណ្ដាលឲ្យរងរបួសធ្ងន់ រហូតដល់ស្លាប់បាត់បង់ជីវិត៕
មតិយោបល់