អ្នកត្រូវដឹងថា ថ្លើម មានតួនាទីសំខាន់ខ្លាំងណាស់ក្នុងការរំលាយអាហារ ការពារមិនឲ្យមានកំណកឈាម ជួយបំបែកខ្លាញ់ និងផលិតថាមពលសម្រាប់រាងកាយទាំងមូល។ ក៏ប៉ុន្តែ ប្រសិនបើអ្នកកើតជំងឺខាន់លឿង មុខងាររបស់ថ្លើម នឹងមានទន់ខ្សោយយ៉ាងខ្លាំង ហើយក៏ងាយប្រឈមនឹងគ្រោះថ្នាក់តែធ្ងន់ធ្ងរផងដែរ។ អាស្រ័យហេតុនេះ អ្នកត្រូវប្រុងប្រយ័ត្នចំពោះការទទួលទានអាហារមួយចំនួន ព្រោះវាអាចបណ្តោលឲ្យថ្លើមមានការខូចខាតកាន់តែខ្លាំង។
ប្រភេទអាហារហិរ
អាហារហិរ មានគ្រោះថ្នាក់ខ្លាំងណាស់ចំពោះប្រព័ន្ធរំលាយអាហារដែលមានភាពទន់ខ្សោយ ហើយអាចរារាំងដល់ការងើបឡើងវិញនៃថ្លើមថែមទៀត។
គ្រឿងស្រវឹង
ការជៀសវាងជាតិអាល់កុល គឺជារឿងដល់ប្រសើរបំផុតសម្រាប់អ្នកជំងឺខាន់លឿង។ បើពុំដូច្នោះទេ ថ្លើមត្រូវធ្វើការធ្ងន់ក្នុងការរំលាយជាតិអាល់កុល ហើយវាអាចធ្វើឲ្យថ្លើមមានគ្រោះថ្នាក់កាន់តែខ្លាំង។
ស៊ុត
ក្នុងអំឡុងពេលកើតជំងឺខាន់លឿង ថ្លើម ពិតជាមានការលំបាក់ខ្លាំងណាស់ក្នុងការរំលាយប្រូតេអ៊ីន ជាពិសេស ស៊ុត ព្រោះវាអាហារដែលមានផ្ទុកប្រូតេអ៊ីនខ្ពស់បំផុត។ ហេតុនេះ ប្រសិនបើអ្នកចង់ថ្លើមឆាប់មានសុខភាពល្អឡើងវិញ គួរតែតមស៊ុតឲ្យបាន។
កាហ្វេ
ជាតិកាហ្វេអ៊ីន ដែលជាធាតុផ្សំសំខាន់បំផុតនៃកាហ្វេ អាចបណ្តោលឲ្យខូចថ្លើមកាន់តែធ្ងន់ធ្ងរ សម្រាប់អ្នកដែលកើតជំងឺខាន់លឿង។ ដូច្នេះហើយ អ្នកជំងឺខាន់លឿង គួរតែជៀសវាងឆ្ងាយពីភេសជ្ជៈមួយនេះ។
ប្រភេទអាហារសម្បូជាតិខ្លាញ់
ប្រភេទអាហារចៀន ឬបំពង មានផ្ទុកជាតិខ្លាញ់ច្រើនដែលធ្វើឲ្យប្រព័ន្ធរំលាយអាហារពិបាកក្នុងការរំលាយ។ ប្រសិនបើអ្នកជំងឺខាន់លឿង នៅតែរឹងទទឹងទទួលទានទៀតនោះ ថ្លើម របស់ពួកគេច្បាស់ជាត្រូវធ្វើការធ្ងន់ ហើយលទ្ធផលស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរឡើង៕
ប្រភពៈ boldsky
មតិយោបល់