ជំងឺក្រិនថ្លើម ត្រូវបានបង្កឡើងដោយសារតែបុព្វហេតុផ្សេងៗជាច្រើន រួមទាំងជាតិអាល់កុល ជំងឺរលាកថ្លើម និងខ្លាញ់ក្នុងថ្លើម ជាដើម។ ប្រសិនបើអ្នកមិនអាចរកឃើញរោគសញ្ញា និងប្រញាប់ព្យាបាលភ្លាមៗនោះទេ អាចនាំឲ្យមានការវិវត្តទៅជាជំងឺក្រិនថ្លើម។ ដូច្នេះ ដើម្បីការពារផលវិបាកផ្សេងៗ ដោយសារតែជំងឺក្រិនថ្លើម អ្នកគួរតែបន្ថែមអាហារទាំង៥យ៉ាង ខាងក្រោមនេះជាប្រចាំ៖
រមៀត
រមៀត មិនត្រឹមតែជាគ្រឿងទេស ដែលពេញនិយមបំផុតសម្រាប់ផ្សំនៅក្នុងអាហារផ្សេងៗនោះទេ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សម្រាប់ការពារជំងឺក្រិនថ្លើម និងការខូចខាតនៃថ្លើម ដែលបណ្តោលមកពីរ៉ាល់ឌីកាល់សេរីផងដែរ។
ល្ហុង
អង់ស៊ីម ដែលមាននៅក្នុងផ្លែល្ហុង មានលទ្ធភាពអាចជួយការពារសរីរាង្គថ្លើមមិនឲ្យមានការខូចខាត ដោយសារតែរ៉ាឌីកាល់សេរី។ លើពីនេះល្ហុង ក៏មានផ្ទុកសារធាតុចិញ្ចឹមសំខាន់ៗ ដែលអាចការពារជំងឺក្រិនថ្លើម មានប្រសិទ្ធភាពបំផុត។
ខ្ញី
មើមខ្ញី មិនត្រឹមតែជាឱសថសម្រាប់ព្យាបាលជំងឺផ្តាសាយនោះទេ វាក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម សម្រាប់ប្រយុទ្ធប្រឆាំងនឹងជំងឺក្រិនថ្លើមដូចគ្នា។ ជាពិសេស វាអាចបញ្ចេញជាតិពុលពីក្នុងថ្លើម និងស្តារមុខងារនៃថ្លើមឲ្យប្រសើរឡើងវិញ។
ប្រេងដូង
អាស៊ីតខ្លាញ់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម នៅក្នុងប្រេងដូង មានតួនាទីសំខាន់បំផុតក្នុងការលុបំបាត់ជាតិពុលចេញពីថ្លើម។ ហេតុនេះហើយ អ្នកនឹងជៀសផុតពីជំងឺថ្លើម និងក្រិនថ្លើម។
វីតាមីនC
ការបន្ថែមវីតាមីនC អាចព្យាបាលជំងឺក្រិនថ្លើម ព្រោះវាអាចជួយបំបាត់ជាតិពុល និងខ្លាញ់ចេញពីថ្លើម។ លើសពីនេះទៅទៀត វីតាមីន C ក៏អាចទប់ស្តាត់ជំងឺថ្លើមជាច្រើន រួមទាំងជំងឺខ្លាញ់ក្នុងថ្លើមផងដែរ៕
ដកស្រង់ពី៖ soha
មតិយោបល់