ព័ត៌មានអន្តរជាតិ

កងកម្លាំងអ៊ីស្រាអែល បាញ់សម្លាប់ជនជាតិប៉ាឡេស្ទីន ស្លាប់ និងរបួសជាច្រើននាក់

ប៉ាឡេស្ទីនៈ ក្រុមមន្ត្រីសុខាភិបាល នៅតំបន់ហ្គាហ្សាស្ទ្រីប បាននិយាយថា ចំនួនជនជាតិប៉ាឡេស្ទីនដែលត្រូវបានសម្លាប់ ដោយកងកម្លាំងអ៊ីស្រាអែល អំឡុងបាតុកម្មនៅជិតរបងព្រំដែន ជាមួយអ៊ីស្រាអែល បានកើនឡើងដល់៤ នាក់ហើយ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៨។

ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីន Wafa បានឲ្យដឹងថា មនុស្សជាង ៦០០ នាក់ បានរងរបួសដោយវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែល ក្នុងនោះរួមមានទាំងអ្នកថតរូបម្នាក់ ឈ្មោះ Mohammed Abed al-Baba ត្រូវបានគេបាញ់ឲ្យរងរបួសជើងផងដែរ។

លោក Al-Baba បានបម្រើការងារឲ្យទីភ្នាក់ងារព័ត៌មាន AFP នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីឆ្នាំ ២០០០មកម៉្លេះ ដោយលោកត្រូវបានគេបាញ់ចម្ងាចប្រហែល ២០០ ម៉ែត្រ ពីភាគខាងជើងតំបន់ហ្គាហ្សា៕

មតិយោបល់