មីយ៉ាន់ម៉ា: របាយការណ៍ពីមន្ត្រីបាននិយាយថា មនុស្សសរុបចំនួន ៣៨នាក់បានស្លាប់ដោយសារជំងឺមិនស្គាល់រោគសញ្ញា នៅក្នុងភូមិដាច់ស្រយាលនៅក្នុងទីប្រជុំជនចំនួនពីរ នៅភាគពាយ័ព្យនៅក្នុងតំបន់សាហ្គៃរបស់ប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ាមានចិនស៊ិនហួ នៅថ្ងៃទី០៨ សីហា ឆ្នាំ២០១៦នេះ។
ភូមិ Htankhawlama ស្ថិតនៅទីប្រជុំជន Lahel ជាកន្លែងដែលមនុស្ស ២៥នាក់ក្នុងចំណោម ៣៨នាក់បានស្លាប់ មានទីតាំងស្ថិតនៅចម្ងាយ ៦៤គីឡូម៉ែត្រ ពីទីប្រជុំជន Lahel ហើយវាត្រូវចំណាយពេលពីរថ្ងៃ ដើម្បីទៅដល់ភូមិមួយពីទីប្រជុំជននេះ។ មន្ត្រីសុខាភិបាលបាននិយាយថា រោគសញ្ញា រួមមានគ្រុនក្តៅ ក្អក ឈឺក្បាល ឈឺក្នុងពោះនិងកន្ទួលក្រហម។ មន្ត្រីសុខាភិបាលបានបន្ថែមទៀតថា មនុស្សស្លាប់ដែលងាយរងគ្រោះបំផុត ដែលពួកគេមានអាយុក្រោម ១២ឆ្នាំ។
ការធ្វើតេស្តឈាមគំរូអនុវត្តនៅមន្ទីរពិសោធន៍សុខភាពជាតិនៅក្នុងទីក្រុងយ៉ាំងហ្គោន បានបង្ហាញថា អ្នកជំងឺដែលត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានចំនួនបីនាក់ ដែលត្រូវបានចាត់ទុកថា បានឈានដល់សមាមាត្រការរីករាលដាលនៅក្នុងតំបន់នេះ។
របាយការណ៍នេះបានឱ្យដឹងថា ការចាក់ថ្នាំបង្ការត្រូវបានធ្វើឡើងប្រឆាំងនឹងជំងឺនេះ ដើម្បីទប់ស្កាត់ការរាតត្បាតជំងឺនេះផងដែរ។ នៅក្នុងឧប្បត្តិហេតុមួយផ្សេងទៀត មនុស្សស្លាប់ ១៣នាក់ភាគច្រើនជាកុមារ ត្រូវបានរាយការណ៍នៅក្នុងទីក្រុង Nanyun នៅក្នុងតំបន់នេះ។
បើតាមរបាយការណ៍បានបន្ថែមទៀតថា អ្នកជំនាញសុខាភិបាលកំពុងតែស៊ើបអង្កេតទៅក្នុងការផ្ទុះឡើងនៃជំងឺនេះ ចាប់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ៕
មតិយោបល់