ព័ត៌មានសុខភាព

អាហារដែលធ្វើឲ្យមនុស្សស្រីឆ្អល់ចុងដង្ហើមពេលមានផ្ទៃពោះ

ចុងដង្ហើមជាផ្នែកមួយនៃបញ្ហាសុខភាពទូទៅបំផុត ដែលស្ត្រីត្រូវប្រឈមពេលមានផ្ទៃពោះ។ ការឆ្អល់ចុងដង្ហើម បណ្តោលមកពីការរំលាយអាហារ, ការរលាក ឬក្រហាយ ដែលបង្កឡើងដោយសារតែការច្រាលពីក្រពះត្រលប់ទៅបំពង់អាហារ។

បញ្ហានេះ គ្មានអ្វីបង្កគ្រោះថ្នាក់ និងជារឿងធម្មតាសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែវា ជាបញ្ហាសម្រាប់ស្ត្រីនៅពេលមានផ្ទៃពោះ ប្រសិនបើការបរិភោគអាហារមិនបានត្រឹមត្រូវ។

កាហ្វេ និងតែ៖ ការទទួលទានភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អាចធ្វើឲ្យមានអាការៈឆ្អល់ចុងដង្ហើមក្នុងអំឡុងពេលមានផ្ទៃពោះ។ ដូច្នេះ យល់ល្អអ្នកគួរតែបរិភោគអាហារណាដែល ជួយឲ្យអ្នកមានអារម្មណ៍ថា ឆ្អែត។

សេពគ្រឿងស្រវឹង៖
គ្រឿងស្រវឹង គឺជាមូលហេតុដ៏ធំមួយដែលធ្វើឲ្យអ្នកម្តាយចុកឆ្អល់ចុងដង្ហើមពេលមានផ្ទៃពោះ។ ការប្រើគ្រឿងស្រវឹងនាំឲ្យរារាំងដល់កំណើន និងការអភិវឌ្ឍនៃទារកក្នុងផ្ទៃ។

អាហារសម្បូរខ្លាញ់៖ ការទទួលទានអាហារដែលសម្បូរខ្លាញ់ដូចជា ប៊ឺរ, អាស៊ីតខ្លាញ់អូមេហ្គា ៣, អាហារចៀន ឬបំពង គួរតែជៀសវាង។ ព្រោះអាហារដែលសម្បូរជាតិខ្លាញ់ ជាកតត្តារួមចំណែកដល់ការឆ្អល់ចុងដង្ហើម។

សូកូឡា៖ នេះជាប្រភេទអាហារដែលអ្នកគួរតែជៀសវាង ដើម្បីគេចផុតពីការឆ្អល់ចុងដង្ហើមពេលមានផ្ទៃពោះ។ ប៉ុន្តែប្រសិនបើអ្នកប្រើសូកូឡាខ្មៅ ក្នុងកម្រិតតិចជារឿងមួយដែលល្អបំផុត។

សូដា៖ អ្នកគួរតែជៀសវាងទទួលទានសូដា(ទឹកក្រូច) ឲ្យបានក្នុងពេលមានផ្ទៃពោះ។ វាមិនត្រឹមតែបណ្តោលឲ្យចុកឆ្អល់ក្នុងចុងដង្ហើមប៉ុណ្ណោះទេ ថែមទាំងគ្រោះថ្នាក់ដល់សុខភាពទៀតផង។ ហេតុនេះ អ្នកគួរតែជ្រើសរើសផ្លែឈើជំនួសវិញ ដើម្បីរក្សាប្រព័ន្ធការពាររាង្គកាយឲ្យត្រជាក់រហូត៕

Heartburn Pregnancy

មតិយោបល់