ព័ត៌មានសុខភាព

តិចនិចប្រើក្រូចឆ្មារ ដើម្បីកម្ចាត់ក្លិនមាត់ និងជម្រះធ្មេញឲ្យសស្អាត

បើយោងតាមការសិក្សាជាច្រើនបានបង្ហាញថា ក្រូចឆ្មារ មានផ្ទុកជាតិអាស៊ីត citric កម្រិតខ្ពស់ ដែលមានឥទ្ធិពលប្រឆាំងនឹងអុកស៊ីតកម្ម និងវីតាមីន C ដែលអាចជួយសម្អាតមាត់ធ្មេញយ៉ាងមានប្រសិទ្ធភាព។ លើសពីនេះទៅទៀត ក្រូចឆ្មារ មានសមត្ថភាពខ្លាំងបំផុតក្នុងការជួយកម្ចាត់ក្លិនមាត់មិនល្អ និងសម្អាតធ្មេញឲ្យសស្អាត ដូចក្តីប្រាថ្នា។

របៀបអនុវត្ត៖
១.អ្នកត្រូវប្រើក្រូចឆ្មារមួយចំហៀងច្របាច់លាយជាមួយនឹង អំបិលកន្លះស្លាបព្រាកាហ្វេ។
២.បន្ទាប់មកប្រើច្រាស់ដុសធ្មេញ ដុសឲ្យសព្វដូចពេលដែលអ្នកប្រើថ្នាំដុសធ្មេញដែរ។
៣.វិធីនេះអ្នកអាចប្រើបានតែ ពីរដងក្នុមួយសប្តាហ៍ប៉ុណ្ណោះ ព្រោះវាមានផ្ទុកជាតិអាស៊ីតខ្ពស់ ប្រសិនបើប្រើជារៀងរាល់ថ្ងៃ អាចបណ្តោលឲ្យមានសំណឹកធ្មេញ។
៤.ក្នុងករណីដែលអ្នកចង់ប្រើប្រាស់រាល់ថ្ងៃ អ្នកអាចកិនសំបកក្រូចឆ្មារឲ្យម៉ត់ រួចលាយជាមួយនឹងថ្នាំដុសធ្មេញ៕

ដកស្រង់ពី៖ soha

មតិយោបល់