ម្នាស់ គឺជាផ្លែឈើធម្មជាតិមួយប្រភេទមានរសជាតិផ្អែមឆ្ងាញ់ ហើយផ្តល់នូវសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែលល្អបំផុតសម្រាប់សុខភាពមនុស្សទូទៅ។ ក៏ប៉ុន្តែ សម្រាប់ស្ត្រីមានផ្ទៃពោះវិញ តើអាចទទួលទានម្នាស់បានដែរឬទេ?
ម្នាស់ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុ bromelain ដែលអាចបំបែកប្រូតេអ៊ីននៅក្នុងខ្លួន និងនាំឲ្យមានការហូរឈាមខុសប្រក្រតី។ ទោះជាយ៉ាងណាបរិមាណនៃសារធាតុ bromelain អាចប៉ះពាល់ដល់ការមានផ្ទៃពោះ លុះត្រាតែអ្នកទទួលទានច្រើនហួសកម្រិត (៧ទៅ១០ផ្លែក្នុងពេលតែមួយវាមិនអាចទៅរួចឡើយ)។ ដូច្នេះសូមចាំថា ការទទួលទានផ្លែម្នាស់ក្នុងបរិមាណល្មមមិនមានឥទ្ធិពលអវិជ្ជមានទៅលើការមានផ្ទៃពោះនោះទេ។
ផ្ទុយទៅវិញសម្រាប់អ្នកដែលមានបញ្ហាក្រពះ ហាមទទួលទាន ព្រោះវាអាចបណ្តោលឲ្យក្រហាយទ្រូង ឬច្រាលទឹកអាស៊ីត។ មិនតែប៉ុណ្ណោះ សម្រាប់ស្ត្រីមានផ្ទៃពោះត្រីមាសទីមួយដែលមានអាហារក្អួតចង្អោរ ឬចាញ់កូន ក៏គួរតែជៀសវាងដូចគ្នា។
សរុបមកវិញ ការបរិភោគផ្លែម្នាស់ក្នុងអំឡុងពេលមានផ្ទៃពោះមិនបង្កឲ្យមានបញ្ហារលូតកូន ឬសម្រាលកូនមិនគ្រប់ខែនោះឡើយ ហេតុនេះស្ត្រីមានផ្ទៃពោះអាចរីករាយជាមួយនឹងផ្លែម្នាស់ស្រស់ក្នុងកម្រិតមធ្យមបាន៕
ប្រភព៖ soha
មតិយោបល់