ការទទួលទានទឹកក្តៅឧណ្ឌៗ លាយអំបិលមួយចឹប ជារៀងរាល់ព្រឹក គឺជាទម្លាប់ដ៏ល្អបំផុត ព្រោះវាអាចជួយដោះស្រាយបញ្ហាសុខភាពមួយចំនួន។ ជាទូទៅ ការទទួលទានភេសជ្ជៈមួយនេះ អាចជួយកម្ចាត់បញ្ហាឈឺបំពង់ក ដែលបង្កឡើងដោយសារតែជំងឺផ្តាសាយ ប៉ុន្តែបើអ្នកទទួលទានទៀងទាត់ អាចដោះស្រាយបញ្ហា៤យ៉ាងទៀត។
១.សម្អាតពោះវៀន និងសម្លាប់បាក់តេរី
ការទទួលទាទឹកក្តៅឧណ្ឌៗលាយអំបិល បន្ទាប់ពីភ្ញាក់ពីគេងអាចជួយសម្អាតកាកសំណល់ និងជាតិពុលចេញពីពោះវៀន។
បន្ទាប់ពីអាហារពេលល្ងាច កាកសំណល់ និងបាក់តេរីត្រូវប្រមូលផ្តុំនៅក្នុងពោះវៀន ប្រសិនបើមិនបញ្ចេញចោលរយៈយូរច្បាស់ជាបង្កទៅជាបញ្ហាសុខភាពផ្សេងៗដូចជា ដង្ហើមអាក្រក់ ហើមពោះជាដើម។
ប៉ុន្តែការផឹកទឹកក្តៅឧណ្ឌៗលាយបំអិល អាចជួយកាត់បន្ថយបញ្ហាអាក្រក់ទាំងអស់នេះបាន។
២.ការពារការទល់លាមក
ទឹកក្តៅឧណ្ឌៗលាយអំបិល មិនត្រឹមតែមានប្រសិទ្ធភាពជួយជំរុញចលនាពោះវៀកក្នុងការម្ចាត់កាកសំណល់ចេញពីរាងកាយនោះទេ វាក៏អាចកាត់បន្ថយបញ្ហាទល់លាមកផងដែរ។
ដូច្នេះ អ្នកដែលឧស្សាហ៍មានបញ្ហាទល់លាមក គួរតែទម្លាប់ទទួលទានទឹកក្តៅឧណ្ឌៗលាយអំបិលជារៀងរាល់យប់។
៣.រក្សាស្បែកឲ្យស្រស់ស្អាត
ប្រសិនបើអ្នកទទួលទានទឹកក្តៅឧណ្ឌៗលាយអំបិលនៅពេលព្រឹកជាប្រចាំ អាចជួយលើកកម្ពស់ការរំលាយអាហារ កាត់បន្ថយជាតិពុល និងជួយឲ្យស្បែកមានភាពស្រស់ថ្លាជៀសផុតពីបញ្ហាផ្សេងៗ។
នៅពេលដែលរាងកាយមានជាតិពុលច្រើន ស្បែកនឹងមានបញ្ហា ខ្មៅស្រអាប់ លេចស្នាមអុចខ្មៅ និងកើតមុនជាដើម។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទទួលទានទឹកក្តៅឧណ្ឌៗលាយ អំបិល និងក្រូចឆ្មារបន្តិច ស្បែកនឹងមានភាពស្រស់ស្អាត។
៤.រក្សាមាត់ និងធ្មេញឲ្យមានសុខភាពល្អ
ថ្វើបើអ្នកដុសធ្មេញរាល់ថ្ងៃក៏ដោយ ប៉ុន្តែបាក់តេរី និងមេរោគ នៅតែលាក់ខ្លួននៅតាមចន្លោះធ្មេញបានដដែល។ ជាពិសេស កំទេចកំទីកាកសំណល់ ដែលបានបន្សល់ទុកពីការញ៉ាំអាហារផ្សេងៗ។
ក៏ប៉ុន្តែ ការទទួលទានទឹកក្តៅឧណ្ឌៗលាយអំបិលមុនពេលចូលគេង គឺអាចការពារមាត់ធ្មេញ ឲ្យមានសុខភាពល្អជានិច្ច៕
ដកស្រង់ពី៖ soha
មតិយោបល់