ការស្រាវជ្រាវថ្មីមួយបានរកឃើញថា ក្រុមហ៊ុនផលិតឱសថមួយដែលមានឈ្មោះ Merck & Co. បានផលិតវ៉ាក់សាំងសម្រាប់ការពារវីរុស HPV ឬគេហៅ Gardasil បានសាងកំហុសមួយដ៏ធំ គឺពួកគេភ្លេចសាកល្បងវ៉ាក់សាំងនេះចំពោះប្រព័ន្ធបន្តពូជរបស់មនុស្សស្រី។
ដោយសារតែកំហុសមួយនេះហើយ ធ្វើឲ្យក្មេងស្រីជនជាតិ អូស្ត្រាលី វ័យ១៦ឆ្នាំម្នាក់បានទទួលរងនូវផលអាក្រក់ចំពោះស្បូន មានន័យថាស្បូនរបស់នាងត្រូវបានបំផ្លាញទាំងស្រុងដោយសារតែការចាក់ថ្នាំបង្ការនេះ។
បើយោងតាមអ្នកជំនាញ អូស្ត្រាលី បានបញ្ជាក់ថា ក្រុមហ៊ុន Merck មិនបានធ្វើការពិនិត្យសុវត្ថិភាពវ៉ាក់សាំងរបស់ខ្លួន ទាក់ទងទៅនឹងផលប៉ះពាល់នៃប្រព័ន្ធបន្តពូជរបស់ស្ត្រីនោះទេ។ ប៉ុន្តែវ៉ាក់សាំងនេះ ពួកគេបានពិនិត្យផលប៉ះពាល់ចំពោះតែពងស្វាសមនុស្សប្រុសប៉ុណ្ណោះ។
លោក Heidi Stevenson ដែលជាអ្នកធ្វើរបាយការណ៍អំពីវ៉ាក់សាំង Gardasil បានចែងថា វាត្រូវបានគេបន្ថែមសារធាតុគីមីសំខាន់ៗពីរយ៉ាងគឺ Polysorbate 80 និង L-histidine ដែលបណ្តោលឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធបន្តពូជស្ត្រី។ ម្យ៉ាងវិញទៀត សារធាតុទាំងនេះត្រូវបានគេរកឃើញនៅក្នុងអាហារកែច្នៃមួយចំនួន ហើយមនុស្សជាច្រើនកំពុងតែប្រើប្រាស់វាជារៀងរាល់ថ្ងៃផងដែរ។
នេះហើយជាមូលហេតុចម្បងដែលធ្វើឲ្យខូចខាតប្រព័ន្ធបន្តពូជរបស់មនុស្សស្ត្រី ដូច្នេះអ្នកគួរតែប្រុងប្រយត្នចំពោះវ៉ាក់សាំងមួយនេះ៕
មតិយោបល់