វិធីបំបាត់ត្អើក៦យ៉ាង អនុវត្តភ្លាមបាត់ភ្លែត

អាការត្អើក អាចកើតមានចំពោះមនុស្សគ្រប់រូបមិនថាក្មេង ឬចាស់នោះទេ ហើយវាអាចធ្វើឲ្យយើងពិបាកក្នុងខ្លួន មានអារម្មណ៍ម៉ួរម៉ៅ លែងចង់បំពេញការងារអ្វីទាំងអស់។ អាការបែបនេះអាចនឹងបាត់ទៅវិញក្នុងពេលណាមួយ តែប្រសិនវាមិនព្រមធូរស្បើយទេ លោកអ្នកអាចសាកល្បងវិធីដូចខាងក្រោម៖

១.យកសំឡី ឬវត្ថុទន់ៗទៅបិទត្រចៀក ហើយពិសារទឹកត្រជាក់មួយកែវ។

២.លៀនអណ្តាតមកក្រៅមួយសំន្ទុះ ហើយបន្ធូរអារម្មណ៍។

៣.ពិសាស្ករស ឬស្ករត្នោត មួយស្លាបព្រាបាយ។

៤.ទទួលទានក្រូចឆ្មាងាំង៉ូវ ឬក្រូចត្រាំ ១ផ្លែ (បើបានជូរ ហើយល្វីងខ្លាំងទើបល្អ)។

៥.ដកដង្ហើមចូលឲ្យវែងៗ ហើយទប់ដង្ហើម ៧ទៅ១០វិនាទី។

៦.តាមការសិក្សាបង្ហាញថា ការរួមភេទ ក៏អាចជួយបំបាត់បញ្ហាត្អើក បានដែរ៕

មតិយោបល់