ព័ត៌មានសុខភាព

វិធីធម្មជាតិ៣យ៉ាង ជួយឲ្យស្ត្រីមានដើមទ្រូងធំដូចបំណង

ដើមទ្រូង ត្រូវបានគេចាត់ទុកជាទ្រព្យដ៏អស្ចារ្យបំផុតសម្រាប់ស្ត្រីគ្រប់រូប ព្រោះវាមិនត្រឹមតែធ្វើឲ្យស្ត្រីមានភាពស្រស់ស្អាតប៉ុណ្ណោះ វាថែមទាំងអាចទាក់ទាញចំណាប់អារម្មណ៍ពីប្រុសៗបានថែមទៀត។

បំណងប្រាថ្នាមួយនេះ កម្រមានស្ត្រីរូបណាទទួលបានណាស់ ដោយសារតែវាអាស្រ័យទៅលើកត្តាហ្សែនតពីម្តាយ ឬជីដូន ឬក៏ការលូតលាស់នៃអ័រម៉ូនក្នុងការបង្កើនជាលិកាសុដន់។ ក៏ប៉ុន្តែ អ្នកដែលមានសុដន់តូចកុំទាន់អស់សង្ឈឹម ព្រោះមានវិធីសាស្ត្រធម្មជាតិ៣យ៉ាង ដែលអាចជួយបង្កើនទំហំសុដន់ឲ្យធំបាន ហើយមិនប៉ះពាល់ដល់សុខភាពឡើយ។

ប្រេងអូលីវ
ប្រេងអូលីវ សម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន ដែលល្អបំផុតសម្រាប់ចរន្តឈាម ហើយវាក៏អាចជួយបង្កើតអ័រម៉ូន estrogen ជួយជំរុញឲ្យដើមទ្រូវរីកធំជាងមុនផងដែរ។ ដូច្នេះស្ត្រីអាចប្រើប្រេងអូលីវ ដើម្បីបង្កើនទំហំសុដន់បានដូចបំណង និងមានសុវត្ថិភាព។
១.យកប្រេអូលីវ លាបលើដើមទ្រូងទាំងពីរ ហើយម៉ាស្សា ៥ទៅ ១០នាទី។
២.អ្នកត្រូវព្យាយាមអនុវត្ត ២ទៅ ៣ដង ក្នុងមួយថ្ងៃ។

ផ្លែល្ហុង
មិនគួរឲ្យជឿ សូម្បីតែផ្លែល្ហុងក៏អាចជួយពង្រីទំធំសុដន់ ឲ្យធំដូចបំណងដែរ។ ផ្លែល្ហុងត្រូវបានគេរកឃើញថា សម្បូរទៅដោយអង់ស៊ីម សារធាតុចិញ្ចឹម និងសារធាតុប្រឆាំងអុកស៊ីតកម្មជាច្រើនដូចជា វីតាមីន C វីតាមីន B ហ្វូលិក និងអាស៊ីត pantothenic។ លើសពីនេះទៅទៀត ផ្លែល្ហុង គឺជាប្រភពដ៏ល្អនៃជាតិសរសៃ និងសារធាតុរ៉ែ ដូចជាម៉ាញ៉េស្យូម ជាដើម។
១.អ្វីដែលអ្នកត្រូវធ្វើ គឺទទួលទានល្ហុងឆ្អិនមួយចំណិតធំល្មម គ្រប់ពេលបន្ទាប់ពីញ៉ាំអាហាររួច។

ទឹកដោះគោ
ការទទួលទានផលិតផលទឹកដោះគោ ជាប្រចាំក៏ជាជម្រើសដ៏ល្អសម្រាប់ការបង្កើនទំហំសុដន់ផងដែរ ព្រោះវាអាចជួយបង្កើនអ័រម៉ូនភេទ ដើម្បីគាំទ្រដល់ការលូតលាស់នៃកោសិកាក្នុងរាងកាយ។

ឧទារហ៍ទឹកដោះគោ អាចមានឥទ្ធិពលដោយផ្ទាល់ទៅលើអ័រម៉ូន estrogen, prolactin និង progesterone ដែលធ្វើឲ្យមានរំញោចដល់ការលូតលាស់នៃសុដន់ និងបង្កើនការផលិតទឹកដោះ៕

ដកស្រង់ពី៖ soha

មតិយោបល់