ព័ត៌មានសុខភាព

៥ចំណុច ស្រីៗគួរជៀសវាងឲ្យបាននៅពេលពាក់ឡែនភ្នែក

ឡែនភ្នែក គឺជាផលិតផលសប្បនិម្មិតមួយប្រភេទ ដែលគេប្រើសម្រាប់ពាក់ពីលើកែវភ្នែក ដើម្បីបង្កើននូវភាពស្រស់ស្អាត។ ប៉ុន្តែទន្ទឹមនឹងទទួលបានភាពស្រស់ស្អាត វាក៏ប្រឈមនឹងការឆ្លងមេរោគនៅផងដែរ ប្រសិនបើអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ។ ដូច្នេះហើយ ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗកើតឡើងចំពោះភ្នែក អ្នកជំនាញបានណែនាំឲ្យអ្នកជៀសវាង៥ចំណុចនេះ នៅពេលពាក់ឡែនភ្នែក។

១.មិនបានលាងសម្អាតដៃ
ការប៉ះពាល់កែវភ្នែក ដោយមិនបានលាងសម្អាតដៃឲ្យបានស្អាតទេនោះ អាចបណ្តោលឲ្យមានពពួកបាក់តេរីជាច្រើនជៀតចូល ដែលបង្កគ្រោះថ្នាក់ភ្នែកចំពោះភ្នែក។ ដូច្នេះ អ្នកជំនាញបានផ្តល់អនុសាសន៍ឲ្យលាងសម្អាតដៃជាមុនសិន មុននឹងយកដៃទៅដោះឡែនចេញពីកែវភ្នែកដោយផ្ទាល់។

២.គេងដោយមិនបានដោះឡែនចេញ
បើយោងតាមការសិក្សាបានឲ្យដឹងថា មនុស្សដែលមានទម្លាប់គេងដោយមិនដោះឡែនចេញ អាចបង្កឲ្យកើតមានហានិភ័យប្រឈមនឹងការឆ្លងជំងឺផ្សេងៗខ្ពស់ជាងអ្នកដទៃរហូតដល់ទៅ ៥ដង។

៣.ប្រើឡែន ចាស់ដែលៗ
អ្នកត្រូវដឹងថា ឡែនដែលបានប្រើប្រាស់រួចម្តងហើយមានផ្ទុកបាក់តេរី ឬមេរោគជាច្រើន ដូច្នេះប្រសិនបើអ្នកយកមកប្រើប្រាស់ម្តងទៀត ពពួកភាគល្អិតចង្រៃទាំងនោះនឹងរីករាដាលកាន់តែច្រើនឡើងៗ បង្កឲ្យមានផលវិបាកដល់ភ្នែកជាពុំខាន។

៤.ការងូតទឹក
មិនចំពោះតែការហែលទឹក ងូតទឹកផ្កាឈូក ឬងូតទឹកក្តៅឧណ្ឌៗនោះទេ ប្រសិនបើអ្នកមិនបានដោះចេញវានឹងបង្កភាពងាយស្រួលដល់បាក់តេរីក្នុងការបំផ្លាញ់ភ្នែក។ កាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត វាអាចបណ្តោលឲ្យបាត់បង់ការមើលឃើញបន្តិចម្តងៗ ហើយប្រឈមនឹងពិការភាពភ្នែកថែមទៀត។

៥.ដាក់ឡែន នៅក្នុងមាត់
មាត់របស់យើងពោរពេញទៅដោយបាក់តេរីរាប់មិនអស់ ដែលអាចឆ្លងទៅកាន់ឡែន បានយ៉ាងងាយ ហើយប្រសិនបើអ្នកមិនបានសម្អាតឡែន ត្រឹមត្រូវមុនពេលពាក់នោះទេ ភ្នែករបស់អ្នកច្បាស់ជាឆ្លងមេរោគជាមិនខាន៕

ប្រភព៖ boldsky

មតិយោបល់