ព័ត៌មានសុខភាព

សញ្ញាដំបូងនៃជំងឺទឹកនោមផ្អែមប្រភេទទី១ អ្នកមិនគួរមិនអើពើឡើយ

ដោយសារតែទម្លាប់នៃការញ៉ាំអាហារមិនល្អ ធ្វើឲ្យមនុស្សវ័យក្មេងច្រើនត្រូវប្រឈមនឹងជំងឺទឹកនោមផ្អែម។ តែទោះជាយ៉ាងណា ប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូងនៃជំងឺនេះ អ្នកអាចគ្រប់គ្រង និងព្យាបាលទាន់ពេលវេលា។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាមួយចំនួនដូចខាងក្រោម ត្រូវប្រញាប់រកវិធីដោះស្រាយភ្លាមៗ។

ស្រេកទឹក
ប្រសិនបើអ្នកមានអារម្មណ៍ស្រេកទឹក មានន័យថា រាងកាយរបស់អ្នកកំពុងតែខ្សោះជាតិទឹក។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីដែលអ្នកជួបស្ថានភាពបែបនេះជាប្រចាំ សូមប្រយ័ត្នព្រោះវាជារោគសញ្ញាដំបូង នៃជំងឺទឹកនោមផ្អែម។

អស់កម្លាំងញឹកញាប់
នៅពេលដែលអ្នកមានអាការអស់កម្លាំងញឹកញាប់ ងងុយគេង ឆាប់ខឹង ធុញធប់ក្នុងអាមរម្មណ៍ និងមិនចង់ធ្វើអ្វីសោះ វាអាចជាសញ្ញាព្រមានមួយនៃការប្រមូលផ្តុំជាតិស្ករច្រើនក្នុងរាងកាយ។ មូលហេតុនេះ ក៏អាចធ្វើឲ្យអ្នកចង់តែសម្រាក និងមិនមានថាមពលក្រោកចេញពីគ្រែដែរ។

នោមញឹកនៅពេលយប់
រោគសញ្ញាដំបូងមួយទៀត នៃជំងឺទឹកនោមផ្អែមប្រភេទី១ គឺការនោមញឹកញាប់នៅពេលដែលអ្នកគេងពេលយប់។

ចេះឃ្លានអាហារ
នៅពេលដែលអាំងស៊ុយលីន និងគ្លុយកូសនៅក្នុងរាងកាយត្រូវបានកាត់បន្ថយ វានឹងនាំឲ្យអ្នកស្រេកឃ្លានញឹកញាប់ ហើយចង់រកអាហារញ៉ាំភ្លាមៗ។

ស្រកទម្ងន់ភ្លាមៗ
ជាការពិតណាស់ នៅពេលដែលរាងកាយស្រកទម្ងន់ភ្លាម ខណ:ដែលអ្នកបានបំពេញរបបអាហារគ្រប់គ្រាន់ក៏ដោយ នោះជាសញ្ញាមួយទៀតនៃជំងឺទឹកនោមផ្អែម។ យកល្អ អ្នកគួរតែព្យាបាលឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ដើម្បីកុំឲ្យប៉ះពាល់ដល់សុខភាពកាន់តែធ្ងន់ធ្ងរ៕

ដកស្រង់ពី៖ soha

មតិយោបល់