ព័ត៌មានសុខភាព

របៀបសង្កេតមើលអាការៈគ្រុនក្តៅ បើឃើញរោគសញ្ញាទាំងនេះត្រូវនាំកុមារទៅពេទ្យភ្លាម

អាណាព្យាបាលមួយចំនួនមិនសូវយកចិត្តទុកដាក់ចំពោះអាការក្តៅខ្លួនរបស់កូនឡើយ លុះត្រាតែឈានដល់ដំណាក់កាលក្តៅខ្លាំង ទើបស្លន់ស្លោរនាំទៅមន្ទីរពេទ្យ។ ទង្វើមួយនេះអាចមានគ្រោះថ្នាក់ខ្លាំងបំផុត ព្រោះកម្តៅឡើងខ្ពស់ចាប់ពី ៣៩ទៅ ៤០អង្សាសេរយៈពេលយូរ អាចបណ្តោលឲ្យខ្វះអុកស៊ីសែនក្នុងខួរក្បាល របួសរសៃប្រសាទ ប្រកាច់ សន្លប់ ឬស្លាប់បាន…។

ដូច្នេះ ដើម្បីធ្វើការព្យាបាលបានទាន់ពេលវេលា និងជៀសផុតពីគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិត ឪពុកម្តាយទាំងឡាយ គួរតែប្រញាប់នាំកូនទៅមន្ទីរពេទ្យភ្លាម បើឃើញរោគសញ្ញាបែបនេះ។

១.កុមារដែលចាប់ផ្តើមកើតជំងឺគ្រុនក្តៅអាចមានភាពអស់កម្លាំង ស្រងូតស្រងាប់ យល់សប្តិអាក្រក់ មុខក្រហម និងក្តៅខ្លួនស្ទីងៗ។
២.ជាធម្មតារាកាយកុមារមានសីតុណ្ហភាពចាប់ពី ៣៧ ទៅ ៣៧.៥អង្សាសេ ក៏ប៉ុន្តែបើវាឡើងដល់ ៣៨អង្សាសេត្រូវបានចាត់ទុកជាជំងឺគ្រុនក្តៅ។
៣.កុមារដែលក្អកមិនបាត់ក៏គួរនាំពួកគេទៅមន្ទីរពេទ្យដែរ ព្រោះវាអាចបង្កឡើងដោយសារតែកម្តៅ បានធ្វើឲ្យរលាកផ្លូវដង្ហើម។

បើមានរោគសញ្ញាណាមួយដែលដែលរៀបរាប់ខាងលើនេះ ជាសញ្ញាព្រមានដែលអ្នកគួរតែនាំកូនទៅមន្ទីរពេទ្យហើយ បើយទុកយូរអាចបណ្តោលឲ្យស្ថានភាពជំងឺកាន់តែធ្ងន់ធ្ងរពិបាកព្យាបាល៕

ដកស្រង់ពី៖ soha

មតិយោបល់