ព័ត៌មានជាតិ

រថយន្តបែនដឹកដី ស្លាកលេខ ខេមរភូមិន្ទ 3-0109 កៀររថយន្តបាឡែនខ្ទេចមួយចំហៀង បន្តបុកពីក្រោយឡិចស៊ីស១គ្រឿងទៀតខ្ទេចគ្មានសល់

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តបែនដឹកដី ម៉ាក​នីសាន់ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 3-0109 បើកកៀររថយន្តតូយ៉ូតាបាលែន ពាក់ស្លាកលេខ​ ​ភ្នំពេញ ​2S-6927 ខូចខាតមួយចំហៀង រួចបន្តទៅបុកពីក្រោយ​ រថយន្តម៉ាកឡិចស៊ីស RX300​ ពាក់ស្លាកលេខ​ព្រះសីហនុ​ 2B-7747 បណ្តាលឲ្យខូតខាតស្ទើរទាំងស្រុងតែម្តង សំណាងល្អណាស់ គ្មានអ្នករបួសនោះទេ ហើយភ្លាមនោះក៏មានរថយន្តដឹកទំនិញមួយគ្រឿងទៀត បានរអិលធ្លាក់ផ្លូវផងដែរខណ:ដែលបើកគេចពីហេតុការណ៍នេះ។

គ្រោះថ្នាក់នេះកើតឡើងនៅចំណុចផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ២១១-២១២​ ស្ថិតនៅ​ក្នុង​ភូមិ​ពូធឿង​ ឃុំ​បិតត្រាង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​៕

មតិយោបល់