ព័ត៌មានសុខភាព

ចង់បានកូនឆ្លាត គួរជ្រើសមនុស្សស្រីបែបណាមកធ្វើជាប្រពន្ធ?

ការសិក្សាថ្មីមួយបានរកឃើញថា ការអភិឌ្ឍ​ខួរក្បាល​របស់កុមារ​ត្រូវពឹងផ្អែក​ទៅលើ​ការផ្គត់ផ្គង់​ជាតិខ្លាញ់​ដែលផ្តល់​ចេញ​ពីគូថ​របស់​អ្នក​ម្តាយ។

រឿងនេះស្តាប់ទៅ​ដូចជាមិនគួរឲ្យជឿ ប៉ុន្តែលោកសាស្ត្រាចារ្យ Will Lassek នៅសាកលវិទ្យាល័យ Pittsburgh (សហរដ្ឋអាមេរិក) បានប្រកាសថា ស្ត្រីដែលមានគូថធំអាចផ្តល់កំណើតឲ្យកូន ឆ្លាតជាងស្ត្រីដែលមានគូថតូច ដោយសារតែជាតិខ្លាញ់នៅក្នុងគូថមានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាលរបស់កុមារ។

«ជាតិខ្លាញ់នៅតំបន់នេះ អាចជួយចិញ្ចឹមសរសៃប្រសាទ និងសម្បូរទៅដោយអាស៊ីត (DHA) ដែលជាសមាសភាគពិសេសនៅក្នុងខួរក្បាលរបស់មនុស្ស»។

លោកសាស្ត្រាចារ្យ Lassek បានបន្ថែមទៀតថា ជាទូទៅនៅក្នុងថ្នាក់ថនិកសត្វ(សត្វចិញ្ចឹមកូនដោយទឹកដោះ) កម្រិតជាខ្លាញ់នៅក្នុងរាងកាយមានប្រមាណជា ៥-១០% ប៉ុន្តែចំពោះមនុស្សស្រី តួលេខនេះបានកើតដល់ ៣០%។ នេះក៏ដូចជាការប្រមូលផ្តុំជាតិខ្លាញ់របស់សត្វខ្លាឃ្មុំ hibernation ឬត្រីបាឡែនដែលរស់នៅក្នុងដែនទឹកតំបន់អាក់ទិចត្រជាក់។

ជាតិខ្លាញ់នៅក្នុងរាងកាយអ្នកម្តាយអាចរំលាយបន្តិចម្តងៗ ពេលបំបៅដោះ ដែលជួយដល់ការអភិវឌ្ឍភ្នែក និងខួរក្បាលកុមារ។ ហេតុនេះហើយ អ្នកម្តាយអាចស្រកជាតិខ្លាញ់ ០.៥ គីឡូក្រាមក្នុងពេលមួយខែ។

ដូចគ្នានេះផងដែរ អ្នកជំនាញផ្នែកបន្តពូជលោក David Bainbridge មកពីសាកលវិទ្យាល័យ Cambridge (អង់គ្លេស) បានបញ្ជាក់ថា ស្ត្រីដែលមានគូថធំអាចផ្តល់កំណើតឲ្យកូនមានភាពឆ្លាតវៃជាងស្ត្រីដែលមានគូថតូច៕

smart child

មតិយោបល់