ព័ត៌មានសុខភាព

អ្នកដែលចូលចិត្តប៊ឺតមាត់គ្នាប្រយ័ត្នឆ្លងជំងឺបួនប្រភេទ

បរទេសៈ តើអ្នកដឹងទេ ការប៊ឺតមាត់គ្នាអាចឆ្លងមេរោគដក់ទៅ ២៧៨ ប្រភេទផ្សេងៗគ្នា? តែសំណាងល្អ បាក់តេរីចំនួន ៩៥ ភាពរយមិនបង្កគ្រោះថ្នាក់ មានន័យថាមានតែ ៥ភាគរយប៉ុណ្ណោះដែលមានគ្រោះថ្នាក់។ បើយោងតាមការសិក្សាដែលចេញផ្សាយនៅក្នុងទស្សនាវដ្តី American Journal of Medicine មានមេរោគមួយចំនួនដែលត្រូវបញ្ជូនតាមរយៈការប៊ឺតមាត់អាចបណ្តោលឲ្យមានជំងឺធ្ងន់ធ្ងរមួយចំនួន។

ឆ្លងជំងឺរើម

មេរោគរើមនឹងឆ្លងចូលដោយផ្ទាល់ នៅពេលដែលអ្នកប៊ឺមាត់ជាមួយនឹងដៃគូរដែលផ្ទុកជំងឺ។ ចំ ណែកឯរោគសញ្ញានឹងលេចឡើងជុំវិញមាត់ ហើយក្នុងករណីធ្ងន់ធ្ងរអាចបណ្តោលឲ្យដំបៅមាត់ ឬបំពងក, ហើមកូនកណ្តុរ។

ជាធម្មតាជំងឺរើមនេះអាចព្យាបាលជាសះស្បើយក្នុងរយៈពេលពី ៨ ទៅ ១០ ថ្ងៃ។

មេរោគរលាកស្រោមខួរ

អ្នកអាចឆ្លងជំងឺរលាកស្រោមខួរ ប្រសិនបើអ្នកប៊ឺតមាត់ជាមួយនឹងអ្នកជំងឺ។ ជំងឺនេះងាយនឹងឆ្លងចូលទៅស្រទាប់ស្តើងដែលព័ទ្ធជុំវិញខួរក្បាល និងសសៃប្រសាទឆ្អឹងខ្នងខ្លាំងណាស់។

រោគសញ្ញាដំណាក់កាលដំបូងនៃជំងឺរលាកស្រោមខួរគឺ គ្រុនក្តៅ, គ្រុនញាក់, ឈឺក្បាល, អស់កម្លាំង, ឈឺក។

បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) ប្រសិនបើអ្នកមានរោគសញ្ញាសង្ស័យណាមួយគួរតែទៅជួយវេជ្ជបណ្ឌិតភ្លាម ព្រោះជំងឺនេះអាចបង្កឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ឬបង្កឲ្យស្លាប់ ប្រសិនបើមិនបានព្យាបាលទាន់ពេល។

ស្រឡទែន

ស្រឡទែនអាចរីករាលដាលដោយសម្ងាត់ចូលនៅក្នុងផ្លូវដង្ហើម។ សញ្ញាដំបូងនៃជំងឺនេះគឺ ហើមក្រពេញទឹកមាត់, ត្រចៀក ដោយសារតែនេះជាតំបន់ដែលជំងឺតែងតែកើត។ លើសពីនេះទៅទៀត វាអាចមានអាការៈគ្រុនក្តៅ, ឈឺក្បាល, ឈឺសាច់ដុំ, អស់កម្លាំង និងបាត់បង់ចំណង់អាហារ។

ស្រឡទែនជាជំងឺងាយឆ្លងដែលអាចបញ្ចូលមេរោគតាមរយៈផ្លូវដង្ហើម, ការញ៉ាំអាហាររួមគ្នា, ប្រើឧបករណ៍ចាប់អាហាររួមគ្នា និងការប៊ឺតមាត់ជាដើម។

ខណៈដែលវាមិនបង្កគ្រោះថ្នាក់ដល់ជីវិត ប៉ុន្តែប្រសិនបើមិនបានព្យាបាលឲ្យបានទាន់ពេលវេលា អាចធ្វើបុរសមួយចំនូនគ្មានកូនបាន។

ជំងឺគ្រុនផ្តាសាយ

ក្រៅពីឆ្លងជំងឺទាំងបីនៅខាងលើ ការប៊ឺតមាត់គ្នាក៏អាចឆ្លងជំងឺផ្កាសាយដែរ។ ជំងឺគ្រុនផ្កាសាយអាចបញ្ចូនយ៉ាងងាយស្រួលពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ ឬស្លេស។ រោគសញ្ញាទូទៅគឺឈឺសាច់ដុំ, ឈឺក្បាល, ឈឺក, គ្រុនក្តៅ និងហៀរសំបោរ៕

kiss

មតិយោបល់