ព័ត៌មានសុខភាព

ទទួលទានស្រាក្រហមមួយថ្ងៃមួយកែវ អ្នកនឹងជៀសផុតពីជំងឺទឹកនោមផ្អែមប្រភេទទី២

ទឹកនោមផ្អែម គឺជាជំងឺមួយប្រភេទដែលកើតមានឡើងដោយសារតែការកើនឡើងនៃកម្រិតជាតិស្ករនៅក្នុងឈាម ហើយអ្នកដែលកើតជំងឺមួយនេះមិនងាយនឹងព្យាបាលឲ្យជាសះស្បើយឡើយ។

ថ្វីបើជំងឺទឹកនោមផ្អែម ត្រូវបានគេចាត់ទុជាជំងឺដ៏គួរឲ្យខ្លាច ហើយមានមនុស្សស្លាប់ដោយសារតែវាជារៀងរាល់ឆ្នាំក៏ដោយ ក៏ប៉ុន្តែជំងឺនេះមិនពិបាកការពារនោះទេ។

បើយោងតាមការសិក្សាថ្មីមួយដែលបានចុះផ្សាយនៅក្នុងទស្សនាវដ្តី Diabetologia នៅចក្រភពអង់គ្លេសបាននិយាយថា ការញ៉ាំស្រាក្រហមមួយកែវជារៀងរាល់ថ្ងៃ បន្ទាប់ពីទទួលទានអាហារ អាចជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី២រហូតដល់ទៅ ២៧ភាគរយ។

អ្នកស្រាវជ្រាវបានបន្ថែមទៀតថា សារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសារធាតុ flavonoids ដែលមាននៅក្នុងស្រាក្រហមអាចរក្សាការផលិតអាំងស៊ុយលីននៅក្នុងរាងកាយបានយ៉ាងល្អ ដើម្បីទប់ស្កាត់ជាមួយនឹងជំងឺទឹកនោមផ្អែមប្រភេទទី២។

តែទោះជាយ៉ាងណា អ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជាមុនសិនមុនឹងប្រើប្រាស់ស្រាក្រហមជាប្រចាំ ប្រសិនបើអ្នកមានជំងឺញៀនស្រា៕

ប្រភព៖ boldsky

មតិយោបល់