បើយោងតាមទិន្នន័យដែលបានចុះផ្សាយនៅលើគេហទំព័រ Emedicinehealth បានបង្ហាញថា បញ្ហាតម្រងនោម មានឥទ្ធិពលទៅលមនុស្សពេញវ័យប្រហែលជា ១៤ភាគរយ និងនាំឲ្យមានផលវិបាកដូចជាជំងឺសរសៃឈាមបេះដូងដែរ។ អ្នកឯកទេសផ្នែកតម្រងនោមគឺលោក Andrew Narva បាននិយាយថា អ្នកគួរតែប្រុងប្រយ័ត្នចំពោះជំងឺត្រងនោមរ៉ាំរ៉ៃ ជាពិសេសអ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងកត្តាមួយចំនួនដូចខាងក្រោម៖
- អ្នកដែលកើតជំងឺទឹកនោមផ្អែម
- អ្នកដែលមានបញ្ហាជាមួយនឹងសម្ពាធឈាម
- អ្នកដែលមានបញ្ហាបេះដូង
- អ្នកដែលមានជីដូនជីតា ធ្លាប់កើតជំងឺតម្រងនោម
- អ្នកជក់បារី ឬលើសទម្ងន់
- អ្នកដែលមានអាយុលើសពី ៦០ឆ្នាំ
ប្រសិបើអ្នកមានករណីណាមួយដូចដែលបានរៀបរាប់ខាងលើនេះ សូមយកចិត្តទុកដាក់ចំពោះសុខភាពតម្រងនោមឲ្យមែនទែន ឬទៅពិនិត្យសុខភាពតម្រងនោមឲ្យបានទៀតទាត់៕
ដកស្រង់ពី៖ soha
មតិយោបល់