ព័ត៌មានជាតិ

អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នង នៅម្តុំក្រោមស្ពានបាឡេ

ភ្នំពេញ: អគ្គិភ័យដ៏ធំមួយបានលេបត្របាក់ផ្ទះឈើរបស់ប្រជាពលរដ្ឋដែលនៅក្នុងផ្លូវលំដ៏តូចមួយអស់ជាច្រើនខ្នងដោយមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៣និង២០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ផ្លូវលំតូច ក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌ ឬស្សីកែវ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានខ្លះៗពីប្រជាពលរដ្ឋដែលនៅជុំវិញនោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានអណ្តាតភ្លើងឆាបឆេះចេញពីផ្ទះឈើមួយកន្លែង ហើយនៅម្តុំនោះសុទ្ធតែជាផ្ទះឈើរស់នៅដោយជនជាតិវៀតណាមនិងខ្មែរខ្លះ នៅជាប់ច្រាំងទន្លេដោយច្រកតូចចង្អៀតផងនោះពិបាកនឹងរថយន្តពន្លត់អគ្គិភ័យចូលក៏បានឆាបឆេះយ៉ាងសន្ធោសន្ធៅទម្រាំនឹងទុយោបាញ់ដល់ ត្រូវប្រើរយ:ពេលយូរច្រកផ្លូវចូលតូចចង្អៀតហើយឆ្ងាយពីផ្លូវទៀតផង ។

ប្រតិបត្តិការពន្លះអគ្គិភ័យនេះ បានរលត់ទាំងស្រុងនៅវេលាម៉ោង៥និង៣០នាទី ដោយប្រើរថយន្តទឹកអស់ជាច្រើនគ្រឿងក្នុងនោះមានរថយន្តរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាច្រើនគ្រឿង រថយន្ត ទីក្រុងជ្រោយចង្វារ រថយន្តក្រសួងមហាផ្ទៃ រថយន្តរបស់ក្រុមហ៊ុនកម្ពុជា ដោយយើងមិនទាន់បានរបាយការណ៍ច្បាស់លាស់ណាមួយពីសមត្ថកិច្ចហើយក៏មិនទាន់បានបញ្ជក់ឲ្យច្បាស់លាស់ថាតើអគ្គិភ័យនេះកើតឡើងដោយសារមូលហេតុអ្វីនិងឆេះផ្ទះអស់ប៉ុន្មានខ្នងនៅឡើយទេ ៕

មតិយោបល់