ព័ត៌មានសុខភាព

សញ្ញា២យ៉ាង ព្រមានថា អ្នកកំពុងតែកើតជំងឺមហារីកតម្រងនោម

តម្រងនោម គឺជាសរីរាង្គមួយប្រភេទដែលមានតួនាទី ត្រងកាកសំណល់ពីឈាម បង្កើតទឹកនោម គ្រប់គ្រងសម្ពាធឈាម បង្កើតកោសិកាឈាមក្រហម។
ជំងឺមហារីកតម្រងនោម មិនងាយនឹងបង្ហាញរោគសញ្ញាដំបូងឡើយ លុះត្រាតែវិវត្តធ្ងន់ធ្ងរទើបបង្ហាញរោគសញ្ញា ហើយជំងឺនេះត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញនៅលើមនុស្សដែលមានវ័យ ៦០ឆ្នាំ។

បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា មានរោគសញ្ញាជាច្រើនដែលព្រមានថា អ្នកមានជំងឺមហារីកតម្រងនោម ក៏ប៉ុន្តែរោគសញ្ញាទាំងពីរចំណុចខាងក្រោមនេះ គឺកើតឡើងច្រើនជាងគេ។

នោមធ្លាក់ឈាម
ការនោមមានលាយឈាម គឺជារោគសញ្ញាទូទៅបំផុតនៃជំងឺមហារីកតម្រងនោម ហើយរោគសញ្ញានេះកើតឡើងប្រហែលជា ៤០ ទៅ ៥០ភាគរយ។
សូម្បីតែបរិមាណឈាមតិចតួចនៅក្នុងទឹកនោម ក៏អាចធ្វើឲ្យទឹកនោមប្រែពណ៌ខុសធម្មតាដែរ ហើយបញ្ហានេះអាចកើតឡើងជារៀងរាល់ថ្ងៃ។
មូលហេតុទូទៅស្រដៀងគ្នា ដែលបណ្តោលឲ្យមានឈាមក្នុងទឹកនោម គឺប្លោកនោម ឬតម្រងនោម មានដុំក្រួស។

ឈឺខ្នងផ្នែកខាងក្រោម
ការឈឺចាប់ឆ្អឹងខ្នងជាទូទៅកើតមានចំពោះវ័យ ៤០ឡើង ដោយសារតែការរលាកសាច់ដុំ ឬឆ្អឹងខ្នឹង។ ប៉ុន្តែប្រហែលជា ៤១ភាគរយនៃអ្នកជំងឺដែលមានជំងឺមហារីកតម្រងនោម ក៏ត្រូវបានគេរាយការណ៍មកថា មានការឈឺចាប់បែបនេះដែរ។

ការឈឺចាប់ដោយសារតែជំងឺមហារីកតម្រងនោម កើតឡើងនៅម្តុំខ្នងនៅផ្នែកខាងក្រោម ឆៀងខាងស្តាំ ឬឆ្អឹងជំនីខាងក្រោម។

យកល្អ ប្រសិនបើអ្នកសង្កេតឃើញរោគសញ្ញាទាំងពីរចំនុចដូចខាងលើនេះ គួរតែប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដើម្បីរកវិធីព្យាបាលដែលត្រឹមត្រូវ៕

មតិយោបល់