ព័ត៌មានសុខភាព

វិធីបង្ការជំងឺរលាកថ្លើមប្រភេទ B

បច្ចុប្បន្ននេះ អត្រានៃជំងឺរលាកថ្លើមប្រភេទ B កំពុងតែមានការរីករាលដាលយ៉ាងខ្លាំងនៅទូទាំងពិភពលោក ហើយអង្គការពិភពលោក WHO បានហៅជំងឺនេះថា ជាឃាតករលាក់មុខ ព្រោះវាអាចឆក់យកជីវិតមនុស្សដោយសន្សឹមៗ។

បើយោងតាមអ្នកជំនាញបានបង្ហាញថា ជំងឺរលាកថ្លើមប្រភេទ B បង្ហាញរោគសញ្ញាតិចតួចបំផុត ហើយអាចងាយនឹងច្រឡំជាមួយនឹងជំងឺដទៃទៀត លុះត្រាតែធ្វើតេស្តឈាមទើបអាចដឹងច្បាស់។ ទោះជាយ៉ាងណា ជំងឺរលាកថ្លើមប្រភេទ B អាចបង្ការបាន តាមរយៈវិធានការដូចខាងក្រោម៖

១.ចាក់ថ្នាំបង្ការវីរុសរលាកថ្លើមប្រភេទ B។
២.កុំរួមភេទជាមួយនឹងជនមិនស្គាល់មុខ ឬប្រើវិធីសស្ត្ររួមភេទដែលអសុវត្ថិភាព។
៣.កុំចែករំលែករបស់ប្រើប្រាស់ផ្ទាល់ខ្លួន ដូចជា ឡាម ច្រាស់ដុធ្មេញ ផឹកទឹកប្រើកែវតែមួយ ជាមួយអ្នកដទៃ។
៤.កុំប៉ះពាល់ឈាម ឬសារធាតុរាវ ដោយមិនមានឧបករណ៍ការពារ។
៥.ក្នុងករណីគូស្នេហ៍សម្រេចចិត្តយកកូន ចាំបាច់ត្រូវពិនិត្យមើល ជំងឺរលាកថ្លើមប្រភេទ B ជាមុនសិន។

អំឡុងពេលមានគភ៌ អ្នកម្តាយក៏ត្រូវពិនិត្យមើលរកមើលជំងឺនេះផងដែរ ប្រសិនបើលទ្ធផលវិជ្ជមានវិញនោះ វាអាចមានគ្រោះថ្នាក់ទាំងម្តាយ និងកូន៕

ដកស្រង់ពី៖ soha

មតិយោបល់