ព័ត៌មានសុខភាព

អាហារដ៏ពេញនិយម៤ប្រភេទ ទទួលទានបញ្ចូលគ្នាអាចបំផ្លាញសុខភាព

មិនមែនអាហារទាំងអស់សុទ្ធតែអាចលាយបញ្ចូលគ្នាបាននោះទេ ព្រោះសារធាតុនៅក្នុងអាហារមួយចំនួនអាចប្រឆាំងគ្នា ដែលបណ្តោលឲ្យប្រព័ន្ធរំលាយអាហារចុះខ្សោយ ឬបង្កទៅជាជំងឺផ្សេងៗបាន។ ហេតុនេះហើយ ទើបអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំ ឲ្យមនុស្សទាំងឡាយទទួលទានអាហារដាច់ដោយឡែកពីគ្នា ជាពិសេសពពួកអាហារទាំងអស់នេះ។

ស្រាបៀរ និងសណ្តែកដី
សណ្តែកដី គឺជាគ្រឿងក្លែមដ៏ពេញនិយមបំផុត ដែលមនុស្សជាច្រើនចូលចិត្ត។ ប៉ុន្តែ អាហារមួយប្រភេទនេះមានផ្ទុកជាតិអំបិលខ្ពស់ មិនត្រឹមតែអាចមានគ្រោះថ្នាក់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យអ្នកខ្វះជាតិទឹកកាន់តែច្រើនឡើង។

ចំណាំៈ នៅពេលទទួលទានគ្រឿងស្រវឹង សូមលាយទឹកកអនាម័យ សូដា ឬទទួលទានទឹកតាមក្រោយ ដើម្បីជៀសវាងបញ្ហាខ្វះជាតិទឹក។

ទឹកដោះគោ និងចេក
ការទទួលទានអាហារទាំងពីរមុខនេះស្របពេលតែមួយ វាអាចផ្ទុកនៅក្នុងរាងកាយយូរ ធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការយឺត។ ប្រសិនបើទទួលទានញឹកញាប់ពេក វានឹងធ្វើឲ្យប្រព័ន្ធរំលាយអាហារច្បាស់ជាខូចខាតធ្ងន់ធ្ងរ។

ចំណាំៈ អ្នកត្រូវទទួលទានអាហារទាំងពីរមុខនេះដាច់ដោយឡែកពីគ្នា ដោយយកទឹដោះគោជាអាហារពេលព្រឹក និងចេកជាអាហារសម្រន់។

សាំងវ៉ិច និងកាហ្វេ
ថ្វីបើរបស់ទាំងទាំងពីរមុននេះជាអាហារដ៏ពេញនិយមសម្រាប់ពេលព្រឹកក៏ដោយ ប៉ុន្តែអ្នកមិនគួរទទួលទានស្របពេលតែមួយបាននោះទេ។ ព្រោះអ្នកនឹងបាត់បង់ប្រយោជន៍ទាំងអស់ ដែលបានមកពីនំសាំងវ៉ិច និងកាហ្វេ ទាំងស្រុង។

ចំណាំៈ ប្រសិនបើអ្នកចូលចិត្តទទួលទានសាំងវ៉ិច គួរតែជំនួសកាហ្វេ ដោយប្រើតែបៃតង ឬតែធម្មតាវិញប្រសើរជាង។

ដំឡូងបារាំង និងសាច់
តើអ្នកណាខ្លះចូលចិត្តទទួលទានសាច់អាំងជាមួយនិងដំឡូងបារាំង? បើដូច្នោះមែន គួរតែបញ្ឈប់ទៅ ព្រោះជាតិម្សៅនៅក្នុងដំឡូង និងត្រូវតេអ៊ីននៅក្នុងសាច់ ត្រូវការសារធាតុរំលាយខុសៗ។ ប៉ុន្តែប្រសិនបើអ្នកទទួលទានបញ្ចូលគ្នា វាមិនងាយរំលាយនោះទេ ហើយអាចនាំឲ្យកើតមានបញ្ហាក្រហាយទ្រូង ភើ ហើមពោះ និងបញ្ហាផ្សេងៗទៀត។

ចំណាំៈ ដើម្បីសុវត្ថិភាព នៅពេលអាំងសាច់អ្នកគួរតែជ្រើសរើសបន្ថែមដូចជា ទំពាំងបារាំង សណ្តែកខៀវ ផ្កាខាត់ណាផ្កាពណ៌ខៀវ ឬសជំនួសវិញ៕

ប្រភពៈ brightside

មតិយោបល់