ព័ត៌មានជាតិ

បុរសម្នាក់ រងរបួសយ៉ាងដំណំ ក្រោយជិះម៉ូតូ ទៅបុកពីក្រោយរថយន្តចតនៅចិញ្ចើមផ្លូវ

ព្រះសីហនុ: កាលពីវេលាម៉ោង៧ និង១៥នាទីយប់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូបុកពីក្រោយរថយន្តមួយគ្រឿង បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ នៅលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ២១០-២១១ ក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមសមត្ថកិច្ច បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកនិច ពណ៌ស គ្មានស្លាកលេខ បានធ្វើដំណើរក្នុងទិសដៅពីខេត្តព្រះសីហនុ ទៅភ្នំពេញ បើកបរដោយឈ្មោះ អេន រដ្ឋា ភេទប្រុសអាយុ៣៤ឆ្នាំ មានទីលំនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ មកដល់ចំណុចកើតហេតុ បានបុកពីក្រោយរថយន្ត១គ្រឿង ម៉ាក ហ៊ិនដាយ (ប្រភេទបែន) ពាក់ស្លាកលេខព្រះសីហនុ 3A-3018 ចតនៅលើចិញ្ចើមផ្លូវខាងស្តាំ មិនមានស្លាកសញ្ញា (មិនស្គាល់អត្តសញ្ញាណម្ចាស់រថយន្ត) បានបណ្តាលឲ្យអ្នកបើកម៉ូតូ រងរបួសធ្ងន់ ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តព្រះសីហនុ។

ចំណែលវត្ថុតាង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅ នគរបាលប៉ុស្តិ៍បិតត្រាំង ដើម្បីរងចាំការដោះស្រាយនៅពេលក្រោយ៕

មតិយោបល់