ព័ត៌មានសុខភាព

៤ចំណុច បើកើតមាននៅពេលភ្ញាក់ពីគេង តម្រងនោមកំពុងតែមានបញ្ហា

តម្រងនោម គឺជាសរីរាង្គដ៏សំខានប់បំផុតសម្រាប់រាងកាយ ព្រោះវាជាអ្នកច្រោះកាកសំណល់ពុលចេញពីឈាម ហើយបញ្ចេញចោលតាមរយៈទឹកនោម។ ប៉ុន្តែ មនុស្សភាគច្រើនមិនសូវយកចិត្តទុកដាក់ចំពោះសុខភាពតម្រងនោមឡើយ លុះត្រាតែឈានដល់ដំណាក់កាលយ៉ាប់យឺនខ្លាំង ទើបស្ទុះស្ទាររកវិធីដោះស្រាយ។

ដូច្នេះ ដើម្បីកុំឲ្យតម្រងនោមមានបញ្ហាធ្ងន់ធ្ងរ ប្រសិនបើអ្នកសង្កេតឃើញអាការមិនប្រក្រតី៤ចំណុចនេះ កើតឡើងនៅពេលព្រឹក គួរតែប្រញាប់រកវិធីដោះស្រាយភ្លាម។

១.ហើមត្របកភ្នែក
ប្រសិនបើ ក្រោកពីគេងភ្លាមអ្នកសង្កេតឃើញត្របកភ្នែកហើម ដែលមិនមែនកើតឡើងដោយសារតែការគេងជ្រុល ជាសញ្ញាបង្ហាញពីបញ្ហាតម្រងនោមហើយ។

មូលហេតុ ដោយសារតែសមត្ថភាពមុខងារនៃតម្រងនោមចុះខ្សោយ ក្នុងការកម្ចាត់សារធាតុរាវដែលលើសចេញពីរាងកាយ។ ដូច្នេះ សារធាតុត្រូវប្រមូលផ្តុំកាន់តែច្រើនឡើង ដែលបង្កឲ្យហើមត្របកភ្នែក ដៃ ជើង និងមុខផងដែរ។

២.ជ្រុះសក់
ការជ្រុះសក់ គឺជាបាតុភូតទូទៅមួយ ដែលអាចបណ្តោលមកពីកត្តាជាច្រើនដូចជា ការថែទាំ សក់មិនបានត្រឹមត្រូវ ការប្រើថ្នាំគីមី ភាពតានតឹង ការទទួលទានអាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ជាដើម។ ទោះជាយ៉ាងណាក៏ដោយ នៅមានបញ្ហាមួយទៀតក៏អាចបណ្តោលឲ្យមានការជ្រុះសក់នៅពេលព្រឹកដែរ គឺតម្រងនោមចុះខ្សោយ។

នៅពេលតម្រងនោមមានសុខភាពល្អ សក់របស់អ្នកនឹងដុះក្រាស់ ហើយទន់រលោង តែផ្ទុយទៅវិញប្រសិនបើតម្រងនោមមានបញ្ហាវិញនោះ សក់របស់អ្នកនឹងប្រែជាស្ងួត ហើយជ្រុះដោយមិនដឹងខ្លួន។ ដូច្នេះ ប្រសិនបើអ្នកសង្កេតឃើញសក់ជ្រុះច្រើន បន្ទាប់ពីភ្ញាក់ពីគេង គួរតែយកចិត្តទុកដាក់ទៅលើសុខភាពតម្រងនោមឲ្យបានខ្លាំងបន្តិច។

៣.ទឹកនោមប្រែពណ៌
ការផ្លាស់ពណ៌ទឹកនោមជាញឹកញាប់ គឺជាសញ្ញានៃបញ្ហាសុខភាពមួយចំនួន រួមទាំងតម្រងនោមផងដែរ។

ជាពិសេស ប្រសិនបើទឹកនោមមានលាយឈាម គឺជារោគសញ្ញានៃជំងឺមហារីកតម្រងនោម ឬគ្រោះក្នុងតម្រងនោម។

ប្រសិនបើទឹកនោមមានភាពល្អក់ ឬពពុះច្រើន បង្ហាញថា រាងកាយមានផ្ទុកប្រូតេអ៊ីនលើសកម្រិត។

៤.អស់កម្លាំងខុសធម្មតា
នៅពេលតម្រងនោមមានសុខភាពល្អ វានឹងផលិតអ័រម៉ូនដែលហៅថា erythropoietin អាចជួយបង្កើនចំនួនកោសិកាឈាមក្រហម នៅក្នុងរាងកាយ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើតម្រងនោមមានបញ្ហា ការផលិតកោសិកាឈាមក្រហមនឹងថយចុះ ដែលនាំឲ្យរាងកាយអស់កម្លាំង។

លើសពីនេះទៅទៀត អាការអស់កម្លាំងអាចអមទៅដោយអាការឈឺឆ្អឹងខ្នង ជង្គង់ រាល់ពេលភ្ញាក់ពីគេង។ ដូច្នេះហើយ ប្រសិនបើអ្នកចេះតែមានអាការអស់កម្លាំង បន្ទាប់ពីភ្ញាក់ពីគេង គួរតែយកចិត្តទុកដាក់ចំពោះតម្រងនោមឲ្យបានខ្លាំង៕

ដកស្រង៉ពី៖ soha

មតិយោបល់