ព័ត៌មានសុខភាព

កប់ត្រចៀកក្រាញ់ឈឺណាស់មែនទេ! ប្រើវិធីទាំងនេះនឹងបាត់ដូចគេបេះ

តើអ្នកឧស្សាហ៍កប់ត្រចៀកក្រាញ់មែនទេ? បញ្ហាកប់ត្រចៀកក្រាញ់ កើតឡើងដោយសារតែក្រចកជើងដុះចាក់ចូលទៅក្នុងសាច់ ជាពិសេសមើលជើងទាំងសងខាង។ នៅពេលដែលអ្នកបណ្តោលទុកយូរភាពកខ្វក់ទាំងឡាយនឹងជ្រៀតចូលកាន់តែច្រើនឡើង ដែលបង្កទៅជាហើម កើតខ្ទុះស្អុយ និងមានការឈឺចាប់។

ទោះជាយ៉ាងណា លោកអ្នកមិនចាំបាច់ព្រួបារម្ភឡើយ បញ្ហាកប់ត្រចៀកក្រាញ់អាចដោះស្រាយបាន ដោយប្រើតែវិធីសាមញ្ញៗប៉ុណ្ណោះ។

ត្រាំទឹកអំបិល
ការត្រាំជើង នៅក្នុងទឹកក្តៅឧណ្ឌៗលាយអំបិលមួយស្លាបព្រាកាហ្វេ អាចជួយបំបាត់ការឈឺចាប់បានភ្លាមៗ។ លើសពីនេះទៅទៀត វាអាចជួយធ្វើឲ្យក្រចករបស់អ្នកមានសភាពទន់ ហើយងាយស្រួលក្នុងការកាត់ចេញ។ ប៉ុន្តែនៅពេលកាត់ក្រចក អ្នកមិនត្រូវកាត់ខ្លីពេក ឬលូកចូលជ្រៅក្នុងស្បែកនោះទេ ព្រោះ ២ទៅ៣សប្តាហ៍ក្រោយមក សាច់នឹងដុះចាក់ចូលសាច់ម្តងទៀត។ ដូច្នេះ អ្នកគួរតែកាត់តម្រឹមតែគែមៗជាប្រចាំ កុំឲ្យមុតស្រួចទៅបានហើយ។

ក្រូចឆ្មារ និងទឹកឃ្មុំ
ក្រូចឆ្មារ និងទឹកឃ្មុំ មានឥទ្ធិពលក្នុងការកម្ចាត់បាក់តេរីនៅលើស្បែក ព្រមទាំងមេរោគដែលឆ្លងនៅតាមក្រចកជើង។ អ្នកត្រូវលាយទឹកក្រូចឆ្មារកន្លះស្លាបព្រាកាហ្វេ និងទឹកឃ្មុំកន្លេះស្លាបព្រាកាហ្វេដូចគ្នា បន្ទាប់មកបន្តក់ចូលតំបន់ដែលកើតត្រចៀកក្រាញ់។ បន្ទាប់មកទៀតយកក្រណាត់រុំឲ្យជិត និងទុកចោលពេញមួយយប់។ ធ្វើបែបនេះមួយថ្ងៃម្តង ជារៀងរាល់ល្ងាច រហូតដល់ជើងរបស់អ្នកជាសះស្បើយទាំងស្រុង។ (វិធីនេះអនុវត្តក្រោយពេលកាត់ក្រចកហើយ)

ប្រើសំឡី
ដើម្បីរក្សាក្រចកកុំឲ្យចាក់ចូលក្នុងសាច់ទៀត អ្នកត្រូវប្រើសំឡីបន្តិចមកកល់ពីក្រោមក្រចក។ សូមព្យាយាមផ្លាស់ប្តូរសំឡីចេញឲ្យបានទៀងទាត់ ជាពិសេសក្រោយពេលងូតទឹករួច។ ធ្វើបែបនេះ ជើងរបស់អ្នកនឹងលែងឈឺ ហើយនៅពេលដែលក្រចកដុះផុតសាច់ វាលែងមានបញ្ហាកប់ត្រចៀកក្រាញ់ទៀតហើយ។

ក្រៅពីវិធីទាំងប៉ុន្មាននៅខាងលើនេះ អ្នកដែលកើតបញ្ហាត្រចៀកក្រាញ់ គួរតែព្យាយាមពាក់ស្បែកជើងណាដែលទន់ៗ ឬស្បែកជើងជំពាម ដើម្បីកុំឲ្យម្រាមជើងរបស់អ្នកមានសម្ពាធ៕

ដកស្រង់ពី៖ soha

មតិយោបល់