ទឹកដូង ត្រូវបានគេចាត់ទុកជាភេសជ្ជៈធម្មជាតិមួយប្រភេទដែលល្អបំផុតសម្រាប់សុខភាព ជាពិសេសនារដូវក្តៅតែម្តង។ ក៏ប៉ុន្តែ អ្នកដឹងទេថា ក្រៅពីជំនួយដល់សុខភាព ទឹកដូង ក៏អាចជួយដោះស្រាយបញ្ហាសម្រស់បានដែរ។ បើយោងតាមគេហទំព័រ boldsky បានចុះផ្សាយថា ទឹកដូង អាចជួយដោះស្រាយបញ្ហាអង្គែ សក់ស្ងួតបែកចុង សក់ជ្រុះ និងជួយបណ្តុះសក់ឲ្យដុះលឿនបំផុត។
ខាងក្រោមនេះ គឺជារបៀប្រើប្រាស់ទឹកដូង ដើម្បីកាត់បន្ថយបញ្ហាជ្រុះសក់ និងបង្កើនការលូតលាស់៖
របៀបអនុវត្ត៖
១.ចាប់ផ្តើមដំបូងអ្នកត្រូវប្រើទឹកដុំងកន្លះពែង មកម៉ាស្សាលើស្បែកក្បាល។
២.សូមធ្វើការម៉ាស្សារាងជារង្វង់រយៈពេល ៥ទៅ ១០នាទី។
៣.ក្រោយពេលទឹកដូង ជ្រាបសព្វស្បែកក្បាល និងសក់ពីគល់ដល់ចុងហើយ អ្នកត្រូវទុករយៈពេល ២០នាទី។
៤.បន្ទាប់ពី ២០នាទី សូមលាងសម្អាតចេញជាមួយសាប៊ូធម្មតា។
៥.អ្នកត្រូវព្យាយាមអនុវត្តរូបមន្តមួយនេះយ៉ាងហោចណាស់ ២ដងក្នុងមួយសប្តាហ៍ ដើម្បីឆាប់ទទួលលទ្ធផល៕
ដកស្រង់ពី៖ boldsky
មតិយោបល់