បញ្ហាក្លិនមាត់ធ្វើឲ្យអ្នកពិបាកនឹងបង្កើតភាពជិតស្និតជាមួយអ្នកដទៃមែនទេ? ដើម្បីទទួលបានខ្យល់ដង្ហើមស្រស់ស្រាយ មនុស្សជាច្រើនតែងតែព្យាយាមដុសធ្មេញតែម្យ៉ាងគត់ ប៉ុន្តែវិធីមួយនេះមិនទាន់គ្រប់គ្រាន់ឡើយ។
បើយោងតាមគេហទំព័រ positivemed បានបង្ហាញថា មូលហេតុចម្បងដែលបណ្តោលឲ្យមានក្លិនមាត់ គឺមកពីភាពស្ងួតនៅក្នុងមាត់ ជាពិសេសនៅពេលដែលអ្នកគេង។ កង្វះជាតិសំណើមនេះហើយ ដែលបង្កឲ្យបាក់តេរីអាក្រក់មានឱកាសលូតលាស់នៅក្នុងមាត់បានយ៉ាងលឿន។
ដូច្នេះហើយ ដើម្បីទប់ស្កាត់ និងដោះស្រាយបញ្ហាក្លិនមាត់ អ្នកគួរតែអនុវត្តតាមវិធីខាងក្រោម៖
១.សម្អាតធ្មេញឲ្យបានទៀងទាត់ យ៉ាងហោចណាស់មួយថ្ងៃពីរដង។
២.ជំរុញឲ្យមានលំហូរទឹកមាត់ ដោយការទំពារស្ករកៅស៊ូមានជាតិស្ករតិច។
៣.បរិភាគអាហារដែលសម្បូរជាតិសរសៃ ដើម្បីបញ្ចេញបាតេរីចេញពីក្នុងមាត់។
៤.ប្រើទឹកអនាម័យកម្ចាត់ក្លិនមាត់ដែលមានគុណភាព។
៥.ឈប់ជក់បារី និងសេពគ្រឿងស្រវឹង។
៦.ទទួលទានទឹកជេបៗពេញមួយថ្ងៃ ដើម្បីការពារមាត់ស្ងួត។
៧.ត្រូវដង្ហើមតាមច្រមុះ មិនមែនតាមមាត់ឡើយ។
៨.ជៀសវាងយកផលិតផលទឹកដោះគោធ្វើជារបបអាហារ។
សូមព្យាយាមអនុវត្តបែបនេះជាប្រចាំ មាត់របស់អ្នកនឹងលែងមានបញ្ហាធំក្លិនទៀតហើយ៕
មតិយោបល់