បរទេសៈ ដើម្បីទទួលបានសម្រស់ក្មេងជាងវ័យ សុភាពនារីមួយចំនួនតែងតែចំណាយប្រាក់ទៅលើផលិតផលថ្លៃៗ ឬធ្វើការវះកាត់ជាដើម។ ប៉ុន្តែ ប្រសិនបើអ្នកមិនចង់ជ្រើសវិធីទាំងនេះ ឬពុំមានលទ្ធភាពគ្រាប់គ្រាន់ អ្នកអាចប្រើប្រាស់រូបមន្តធម្មជាតិជំនួសបាន។
តើធាតុផ្សំទាំងអស់នោះមានអ្វីខ្លះទៅ? ស៊ុតស ប្រេងដូង និងទឹកក្រូឆ្មា គឺជាឱសថធម្មជាតិដ៏ល្អបំផុត ដែលអាចជួយថែសម្ផស្សឲ្យនៅក្មេងជាងវ័យដល់ទៅ ១០ឆ្នាំ។
ធាតុផ្សំ៖
– ស៊ុតស ១គ្រាប់
– ប្រេងដូង កន្លះស្លាបព្រាកាហ្វេ
– ទឹកក្រូចឆ្មា កន្លះស្លាបព្រាកាហ្វេ
ការរៀបចំ៖
– បំបែកយកស៊ុតសមួយគ្រាប់ដាក់ក្នុងចាន រួចវាយរហូតឡើងពពុះ។
– បន្ទាប់មកបន្ថែមធាតុផ្សំដែលនៅសល់ចូលទាំងអស់ និងកូរឲ្យរលាយចូលគ្នា។
– សម្អាតផ្ទៃមុខឲ្យស្អាតជាមុខសិន ទើបលាបល្បាយនេះតាមក្រោយ។
– ទុករយៈពេល ១០ ទៅ ១៥នាទី ត្រូវលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ។
សូមអនុវត្តវិធីនេះជាប្រចាំ ស្បែកមុខរបស់អ្នកនឹងប្រែក្លាយជាក្មេងជាងវ័យដូចបំណង៕
មតិយោបល់