ទោះបីជាមានការចុះផ្សាយជាច្រើនពាក់ព័ន្ធជាមួយនឹងបញ្ហាទួលទានទឹកមិនគ្រប់គ្រាន់ធ្វើឲ្យប៉ះពាល់ដល់តម្រងក៏ដោយ ប៉ុន្តែមនុស្សភាគច្រើននៅតែមិនយកចិត្តទុកដាក់ដដែល។ អ្នកត្រូវដឹងថា នៅពេលតម្រងនោម មានសុខភាពមិនល្អ រូបរាងកាយអាចប្រឈមនឹងបញ្ហាជាច្រើនដូចជា សក់ស្ងួត សក់ជ្រុះ រង្វង់ភ្នែកខ្មៅ និងត្រជាក់ចុងដៃចុងជើង។
ដូច្នេះ ដើម្បីថែរក្សាតម្រងនោមឲ្យមានសុខភាពល្អ អ្នកគួរតែជៀសវាងទម្លាប់៣យ៉ាងដូចខាងក្រោម៖
ផឹកតែ បន្ទាប់ពីសេពគ្រឿងស្រវឹង
មនុស្សមួយចំនួនធំគិតថា ការផឹកតែបន្ទាប់ពីសេពគ្រឿងស្រវឹង អាចជួយឲ្យពួកគេឆាប់ស្វាងឡើងវិញ។ ក៏ប៉ុន្តែការពិតទម្លាប់មួយនេះមិនត្រឹមត្រូវនោះឡើយ ផ្ទុយទៅវិញវាអាចធ្វើឲ្យខូចតម្រងនោម។
ក្រុមអ្នកជំនាញបាននិយាយថា អាល់កាឡាំងនៅក្នុងស្លឹកតែ អាចប៉ះពាល់ដល់តម្រងនោមភ្លាមៗ ព្រោះសារធាតុនេះតម្រងនោមពិបាកក្នុងការបំបែក និងមិនអាចបណ្តេញជាតិអាល់កុលចេញបានទេ។ ទីបំផុតបរិមាណអេតាណុល កើនឡើងនៅក្នុងតម្រងនោមកាន់តែច្រើនឡើងៗ អាចបណ្តោលឲ្យមុខងារនៃតម្រងនោមត្រូវបំផ្លាញ ដោយសារតែការធ្វើការលើសម៉ោង។
ផឹកភេសជ្ជៈដែមានផ្ទុកជាតិកាហ្វេ ជំនួសទឹក
មនុស្សភាគច្រើនចូលចិត្តទទួលទានភេសជ្ជៈត្រជាក់ៗ នៅពេលដែលមានអារម្មណ៍ថា ស្រេកទឹក។ ប៉ុន្តែអ្នកទាំងនោះមិនទាន់ដឹងថា ភេសជ្ជៈមួយចំនួនមានផ្ទុកជាតិកាហ្វេអ៊ីន ដែលអាចធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ នឹងជាកត្តាដែលបណ្តោលឲ្យខូចតម្រងនោមឡើយ។ លើសពីនេះ វាគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ហើយមានផ្ទុកសារធាតុគីមី ដែលគ្មានប្រយោជន៍សម្រាប់រាងកាយឡើយ។
ផឹកទឹកតិច
ការរំលាយអាហារ និងការបញ្ចេញក្លិនខ្លួនខ្លាំង ពឹងផ្អែកទៅលើសរីរាង្គខាងក្នុងពីរ គឺថ្លើម និងតម្រងនោម។ ជាពិសេសតម្រងនោម ទទួលខុសត្រូវចំពោះបញ្ហាទឹកនៅក្នុងរាងកាយ និងអតុល្យភាពអេឡិចត្រូលីត្រ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេ កាកសំណល់ច្បាស់ជាផលិតនៅក្នុងទឹកនោម កាន់តែច្រើនឡើងៗ។ បើអ្នកនៅតែមិនផ្លាស់ប្តូរទម្លាប់មួយនេះទៀត មិនយូរមិនឆាប់ អ្នកនឹងកើតជំងឺក្រួសក្នុងតម្រងនោម។
យកល្អ អ្នកគួរតែព្យាយាមទទួលទានទឹកយ៉ាងហោចណាស់ ៨កែវក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការតម្រនោមឲ្យបានគ្រប់គ្រាន់៕
ដកស្រង់ពី៖ soha
មតិយោបល់