ព្រៃវែងៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៨ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កទ្បើង ដោយខ្លួនឯង បណ្ដាលឲ្យស្លាប់មនុស្ស ២នាក់ នៅលើផ្លូវជាតិលេខ៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៥១-៥២ ស្ថិតក្នុងភូមិវៃវេទ ឃុំរាប ស្រុកពារាំង។
តាមសមត្ថកិច្ច ម៉ូតូមួយគ្រឿង ម៉ាកនិច ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ 1GT 8276 បើកបរដោយឈ្មោះ វិន វី ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិមេលោង ឃុំព្រៃស្នៀត ស្រុកពារាំង រួមដំណើរដោយ ឈ្មោះ ខាន់ ជៃ ភេទប្រុសអាយុ ១៩ឆ្នាំ នៅភូមិទំពាំងជ្រើស ឃុំព្រៃស្នៀត ស្រុកពារាំង បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត។ មកដល់ចំណុចកើតហេតុ ស្រាប់តែម៉ូតូជ្រុលចង្កូត ទៅបុកបង្គោលថ្មចំណាំងផ្លាតអមផ្លូវ បណ្តាលឲ្យអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរស្លាប់ទាំងពីរ។
ភ្លាមៗផងដែរ សមត្ថកិច្ច បានចុះធ្វើការវាស់វាង និងប្រគល់សាកសពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់