ព័ត៌មានសុខភាព ព័ត៌មានអន្តរជាតិ

រកឃើញករណីទី១៥ ហើយនៃជំងឺ Zika ដែលបានហូរចូលមកក្នុងប្រទេសគុយបា

គុយបាៈ ក្រសួងសុខាភិបាលសារធារណៈ (Minsap) បានប្រកាសឲ្យដឹងថា ស្ត្រីគុយបាដែលទើបត្រឡប់មកពីប្រទេស Venezuela ត្រូវបានគេបញ្ជាក់ថា កើតជំងឺ Zika ដែលវាជាលើកទី ១៥ហើយនៃការ ហូរចូលជំងឺនេះ មកក្នុងប្រទេសគុយបា។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។

អ្នកជំងឺអាយុ ៦៧ឆ្នាំ រស់នៅក្នុងតំបន់ប្រជុំជន Guanabacoa ជិតនឹងទីក្រុង ឡាហាវ៉ាន បានវិលត្រលប់មកដល់ប្រទេសគុយបា កាលពីថ្ងៃទី ៣១ ខែឧសភា ដែលធ្វើដំណើរពីទីក្រុងការ៉ាកាស ជារដ្ឋធានីនៃប្រទេស Venezuela នេះបើយោងតាមសេចក្តីប្រកាសមួយរបស់ Minsap ។

បួនថ្ងៃបន្ទាប់ពីការវិលត្រឡប់របស់នាង ស្ត្រីបានចាប់ផ្តើមបង្ហាញរោគសញ្ញា នៃជំងឺគ្រុនក្តៅ និងកន្ទួលក្រហម ព្រមទាំងឈឺសាច់ដុំ និងសន្លាក់។

នាងត្រូវបានគេបញ្ជូនទៅវិទ្យាស្ថានវេជ្ជសាស្ត្រ Pedro Kouri Tropical ជាមួយនឹងការធ្វើតេស្តបញ្ជាក់ថា នាងពិតជាមានជំងឺ Zika ។

បន្ទាប់ពីសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ រោគសញ្ញានៃជំងឺគ្រុនក្ដៅ ត្រូវបានបាត់ និងមានស្ថានភាពសុខភាពប្រសើរទ្បើងជាងមុន៕

images

មតិយោបល់