ជំងឺមហារីកបំពង់អាហារ កើតឡើងនៅពេលកោសិកាមហារីកលូតលាស់នៅក្នុងបំពង់អាហារ ដែលមានចន្លោះចាប់ពីបំពង់ក រហូតដល់តំបន់ក្រពះ។ កោសិកាមហារីក ចាប់ផ្តើមកកើតដំបូងពីស្រទាប់ខាងក្នុងនៃបំពង់អាហារ ហើយអាចរីករាលដាលទៅតំបន់ផ្សេងៗទៀតនៃរាងកាយ។
បើយោងតាមសមាគមន៍ជំងឺមហារីកអាមេរិក បានបង្ហាញថា ប្រសិនបើជំងឺមហារីកបំពង់អាហារ ឈានដល់ដំណាក់កាលរីករាលដាល អត្រានៃការរស់រានមានជីវិតមានតិចណាស់ ប៉ុន្តែប្រសិនបើអ្នករកឃើញរោគសញ្ញាដំបូង គឺអាចព្យាបាលបានទាន់ពេលវេលា។
រោគសញ្ញាដំបូងនៃជំងឺមហារីកបំពង់អាហារ ដែលអ្នកគួរតែប្រយ័ត្ន
- ពិបាកក្នុងការលេប ឬឈឺក្នុងពេលលេបអាហារ
- ស្រកទម្ងន់ដោយមិនដឹងមូលហេតុ ហើយគ្មានចំណង់អាហារ
- អួលណែន ឬឈឺទ្រូង
- ក្អកញឹក
- ពិបាកក្នុងការរំលាយអាហារ និងក្រហាយទ្រូង
- អាហារត្រូវបានចាល់ពីក្រពះត្រលប់មកបំពង់អាហារវិញ
មនុស្សដែលប្រឈមនឹងហានិភ័យនៃជំងឺមហារីកបំពង់អាហារខ្ពស់បំផុត
- អ្នកមានទម្លាប់ជក់បារី
- អ្នកមានទម្លាប់ផឹកស្រាច្រើន
- អ្នកមានជំងឺចាល់ជាតិអាស៊ីតក្នុងក្រពះ
- អ្នកកើតជំងឺរលាកក្រពះ
ក្រៅពីនេះ មនុស្សដែលមានបញ្ហាធាត់ខ្លាំង ក៏ប្រឈមនឹងហានិភ័យនៃជំងឺមហារីកបំពង់អាហារដែរ។ ម្យ៉ាងវិញទៀត អ្នកជំនាញបានរកឃើញថា ជំងឺមហារីកនេះ កើតឡើងទូទៅចំពោះបុរសជនជាតិអាស៊ី និងស្បែកខ្មៅ ច្រើនជាងជនជាតិស្បែកស៕
ដកស្រង់ពី៖ soha
មតិយោបល់